របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៣ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ
សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៣៦.៥៨៧.១០៧.០០០ រៀល ថយចុះជាងដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ២,២២% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៤៧៩.៩៥៩.០០០ រៀល ថយចុះជាងដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១៦,៧៦%។
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥១.៥៨០.២០៧.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១២,១៨% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៣៨.០៨៨.០២៩.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ ចំនួន ១០,៦៥%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៩៨.៩៧៦.៧១៧.០០០ រៀល និងមូលធនសរុប មានចំនួន ៦៩៥.១៨១.៦៣០.០០០ រៀល។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៣ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន | ៨៦,០០ រៀល |
២- ផលចំណេញក្នុងមួយឯកតាមូលធន | ១,២៣% |
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម | ០,៧៧% |
៤- អនុបាតចរន្ត | ៤,៣៨ ដង |
៥- អត្រាអនុបាតចរន្តលឿន | ៣,៧២ ដង |
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម | ០,០៣ ដង |
7- ថ្លៃដើមមធ្យម | ៩៥៩,០០ រៀល/ម៣ |
8- ថ្លៃដើមផលិតមធ្យម | ១.០០៣,០០ រៀល/ម៣ |
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន) | ២,៧៩ |
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៩.២៨៥ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4th Quarterly Financial Report 2013 (Khmer Version)
PPWSA 4th Quarterly Financial Information 2013 (English Version)