ពានរង្វាន់ The Diamond Eye Award for Quality Commitment and Excellence
ពានរង្វាន់ The Diamond Eye Award for Quality Commitment and Excellence ត្រូវបានប្រគល់ដោយសមាគម Other Management Association Club-Paris ជាពានរង្ចាន់អន្តរជាតិដែលបានបង្កើតឡើង សម្រាប់ប្រគល់ជូនដល់ក្រុមហ៊ុនទាំងឡាយលើពិភពលោក ដែលមានគំនិតច្នៃប្រឌិតខ្ពស់ និងបានទទួលជោគជ័យក្នុងការងារអាជីវកម្មរបស់ខ្លួនប្រកបដោយគុណភាព និងឧត្តមភាព។
ការវាយតម្លៃផ្តល់ជ័យលាភីបានផ្អែកជាសំខាន់ទៅលើការគ្រប់គ្រងគុណភាពសរុប (Total Quality Management) ដោយរាប់បញ្ចូលទាំងគុណភាពក្នុងការបម្រើអតិថិជន, ភាពជាអ្នកដឹកនាំ និងការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ, ការកែលំអរឥតឈប់ឈរ, សកម្មភាពផ្អែកលើការពិត និងការចូលរួមពីនិយោជិត។
កម្មវិធីប្រគល់ពានរង្វាន់បានប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ដោយឯកឧត្តមអគ្គនាយក ស៊ឹម ស៊ីថា និងលោកអគ្គនាយករង ឡុង ណារ៉ូ បានចូលរួម និងទទួលពានរង្វាន់នេះក្នុងនាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។