ការសម្រេចចិត្តបើកភាគលាភ និងគម្រោងវិនិយោគសំខាន់ៗ
ក- ការសម្រេចចិត្តបើកភាគលាភ សម្រាប់ឆ្នាំ២០១៣
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ក្រុមប្រឹក្សាភិបាលអាណត្តិទី៥ របស់ រ.ទ.ស.ភ បានសម្រេចចិត្តលើការបែងចែកភាគលាភជូនភាគហ៊ុនិកកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ សម្រាប់ឆ្នាំ២០១៣ ដូចខាងក្រោម៖១- ប្រភេទភាគលាភដែលត្រូវបែងចែក (Type of Dividend): សាច់ប្រាក់
២- រយៈពេលភាគលាភ (Period of Dividend): ប្រចាំឆ្នាំ
៣- អនុបាតនៃការបែងចែកភាគលាភ (Dividend Payout Ratio): ១២‚៥០% (ឆ្នាំ២០១២: ៧%)
៤- ភាគលាភសរុបដែលត្រូវបែងចែក (Total Dividend): ៤.៧៦១.០០៣.៧៥០រៀល (ឆ្នាំ២០១២: ២.៤០៩.១៥៦.៥៨៧,៤០រៀល)
៥- ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (Dividend Per Share): ៥៤‚៧៤រៀល (ឆ្នាំ២០១២: ២៧.៧០រៀល )
៦- កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកត្រូវទទួលបានភាគលាភ (Record Date): ០៩ មេសា ២០១៤
៧- កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ (Payment Date): ២៣ មេសា ២០១៤
ការសម្រេចចិត្តបែងចែកភាគលាភនេះ ដោយផ្អែកលើកត្តាចម្បងទៅលើតម្រូវការទុនវិនិយោគសម្រាប់ឆ្នាំ២០១៤ ដែលមានទឹកប្រាក់សរុបចំនួន ៩៣.៧៦០.៥៩១.៤២៣រៀល ដែលក្នុងនោះមានតម្រូវការថវិកាបដិភាគ រ.ទ.ស.ភ ចំនួន ៣៩.៧៥៦.៨០៩.៦២៣រៀល និងហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD) ចំនួន ៥៤.០០៣.៧៨១.៨០០រៀលដូចបានរៀបរាប់ខាងក្រោម៖
១- ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹក
• រ.ទ.ស.ភ មានគម្រោងសាងសង់រោងចក្រផលិតទឹកស្អាត និរោធជំហានទី២ (សមត្ថភាពផលិត ១៣០.០០០ម៣/ថ្ងៃ) ដែលគ្រោងចំណាយថវិកាសរុបប្រមាណ ២២.០៨៥.៧០០.៤២០រៀល ក្នុងនោះមាន៖ ថវិកាបដិភាគ រ.ទ.ស.ភ ចំនួន១០.២៧០.២១៣.៨២០រៀល និងហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ(AFD) ចំនួន ១១.៨១៥.៤៨៦.៦០០រៀល។
• រ.ទ.ស.ភ មានគម្រោងដាក់បំពង់ចែកចាយទឹកប្រវែង ១២០.០០០ម៉ែត្រទូទាំងរាជធានីភ្នំពេញ ដែលគ្រោងចំណាយថវិកាសរុបប្រមាណ ៥៨.០៨៦.៧៨៨.៦០៣រៀល ក្នុងនោះមាន៖ ថវិកាបដិភាគ រ.ទ.ស.ភ ចំនួន ១៥.៨៩៨.៤៩៣.៤០៣រៀល និងហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ(AFD) ចំនួន ៤២.១៨៨.២៩៥.២០០រៀល។
២- កែលម្អរប្រព័ន្ធផ្គត់ផ្គង់ទឹក
• រ.ទ.ស.ភ មានគម្រោងកែលម្អរប្រព័ន្ធផ្គត់ផ្គង់ទឹកនៅរោងចក្រភូមិព្រែក ដែលគ្រោងចំណាយថវិកា រ.ទ.ស.ភ សរុបប្រមាណ ៥.៣០២.០៥០.៣០០រៀល។
• រ.ទ.ស.ភ មានគម្រោងកែលម្អរប្រព័ន្ធផ្គត់ផ្គង់ទឹកនៅរោងចក្រជ្រោយចង្វារ ដែលគ្រោងចំណាយថវិកា រ.ទ.ស.ភ សរុបប្រមាណ ២៣៦.៥៥៣.៦០០រៀល។
៣- ឧបករណ៍ទ្រទ្រង់គម្រោង: រ.ទ.ស.ភ មានគម្រោងទិញឧបករណ៍ទ្រទ្រង់គម្រោង ដែលគ្រោងចំណាយថវិកា រ.ទ.ស.ភ សរុបប្រមាណ ៦.៩០១.៥២២.០០០រៀល។
៤- សំណង់ស៊ីវិលៈ រ.ទ.ស.ភ: មានគម្រោងសាងសង់សំណង់ស៊ីវិល ដែលគ្រោងចំណាយថវិកា រ.ទ.ស.ភ សរុបប្រមាណ ១.១៤៧.៩៧៦.៥០០រៀល។
ខ- គម្រោងផ្គត់ផ្គង់ទឹកស្អាតកោះពេជ្រ
ក្រៅពីគម្រោងវិនិយោគខាងលើនេះ រ.ទ.ស.ភ មានគម្រោងផ្គត់ផ្គង់ទឹកស្អាតជូនទីក្រុងកោះពេជ្រ ប្រវែង ៣.៣៥០ម៉ែត្រ ដែលគ្រោងចំណាយថវិកា រ.ទ.ស.ភ សរុបប្រមាណ ១.១២០.០០០ ដុល្លារអាមេរិក។គ- គម្រោងចំណេញ សម្រាប់ឆ្នាំ២០១៤ (ក្រោយបង់ពន្ធ)
១- រ.ទ.ស.ភ គ្រោងចំណូលសរុប សម្រាប់ឆ្នាំ២០១៤ ប្រមាណ ១៧២.៩៣៦.១៥២.០០០រៀល២- រ.ទ.ស.ភ គ្រោងចំណាយ សម្រាប់ឆ្នាំ២០១៤ ប្រមាណ ១១៩.៧៩៩.១៨៩.០០០រៀល
៣- រ.ទ.ស.ភ គ្រោងចំណាយបង់ពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំ២០១៤ ប្រមាណ ៩.៥៦៤.៦៥៣.០០០រៀល
៤- រ.ទ.ស.ភ គ្រោងចំណេញ សម្រាប់ឆ្នាំ២០១៤ (ក្រោយបង់ពន្ធ) ប្រមាណ ៤៣.៥៧២.៣១០.០០០រៀល