របាយការណ៍ប្រចាំ ឆ្នាំ២០១៣
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥១.៥៨០.២០៧.០០០រៀល កើនលើសឆ្នំា២០១២ ចំនួន ១២,១៨% និងចំណេញក្នុងការិយបរិច្ឆេទសរុប ចំនួន ៣៨.០៨៨.០៣០.០០០រៀល កើនលើសឆ្នំា២០១២ ចំនួន ១០,៦៥%។ នៅដំណាច់ការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.០៩៨.៩៧៦.៧១៦.០០០រៀល និងមូលធនសរុប មានចំនួន ៦៩៥.១៨១.៦៣០.០០០រៀល។
សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៣ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន | ៤៣៧,៩៣រៀល |
២- ផលចំណេញក្នុងមួយឯកតាមូលធន | ៥,៦២% |
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម | ៣,៦៣% |
៤- អនុបាតចរន្ត | ៤,២៨ ដង |
៥- អនុបាតចរន្តលឿន | ៣,៤៨ ដង |
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម | ០,១៤ ដង |
៧- ថ្លៃដើមមធ្យម | ៩៥៤,០០រៀល/ម៣ |
៨- ថ្លៃលក់ទឹកមធ្យម | ១.០១០,០០រៀល/ម៣ |
៩- សន្ទស្សន៍និយោជិត ធៀបអតិថិជន(នាក់/១០០០អតិថិជន) | ២,៧៩ (នាក់/១០០០អតិថិជន) |
ក្នុងឆ្នំាបន្ទាប់ រ.ទ.ស.ភ. សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង ៤៣.៥៧២លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ឯកសារខាងក្រោមនេះ៖
PPWSA_Annual Report 2013(Khmer Version)
PPWSA_Financial Statement 2013(English Version)