ពានរង្វាន់ EUROPEAN AWARD FOR BEST PRACTICES
ពានរង្វាន់ European Award for Best Practices ជាពានរង្វាន់ថ្នាក់អន្តរជាតិដែលបានបង្កើតឡើង សម្រាប់ប្រគល់ជូនបណ្តាក្រុមហ៊ុនអង្គការ និងសហគ្រាសសាធារណៈទាំងឡាយលើពិភពលោក ដែលត្រូវបានទទួលស្គាល់ថា មានការប្តេជ្ញាចិត្តក្នុងការសំរេចបាននូវយុទ្ធសាស្រ្តគ្រប់គ្រងគុណភាព ប្រកបដោយលទ្ធផលល្អប្រសើរ។
ការវាយតម្តៃផ្តល់ជ៏យលាភីបានផ្អែមជាសំខាន់ទៅលើយុទ្ធសាស្រ្តគ្រប់គ្រងគុណភាព (Quality Management Strategies) ដោយរាប់បញ្ចូននូវលទ្ធផលអាជីកម្មខ្ពស់, ការអនុវត្តការងារបានល្អប្រសើរបំផុត, ការយល់់ដឹងអំពីគុណភាព និងសមិទ្ធផលនានា។
កម្មវិធីប្រគល់ពានរង្វាន់បានប្រព្រឹត្តទៅនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៤ នៅទីក្រងប្រ៊ុយសែលប្រទេសប៊ែលហ្សុិក ដោយ ឯកឧត្តម ហែម សាឯម ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប៊ែលហ្សិុក បានអញ្ជើញចូលរូម និងទទួលពានរង្វាន់នេះ តំណាងអោយរដ្ឋាករទឹកស្វយ៏តក្រុងភ្នំពេញ។ ជាមួយនឹងពានរង្វាន់នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាន់តែរក្សាបាននូវកេរ្តិ៍ឈ្មោះល្បី នៅលើឆាកជាតិ និងឆាកអន្តរជាតិ។