របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ
ក្នុងត្រីមាសទី៣ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៤០.៩៦៧.៧៤០.០០០ រៀល កើនជាង ត្រីមាសទី៣ ឆ្នំា២០១៣ ចំនួន ៣.៦៣៨.៦៥១.០០០ រៀល ស្នើនឹង ៩,៧៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទ សរុបចំនួន ១៨.២៧៧.៤៩៣.០០០ រៀល កើន ចំនួន ១០.២៨៩.៩៨១.០០០ រៀល ស្មើនឹង ១២៨,៨៣% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៣។ សម្រាប់ដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១១៥.២៦៣.០០៩.០០០ រៀល កើន ចំនួន ២៦៩.៩០៩.០០០ រៀល ស្មើនឹង ០,២៣% បើធៀបនឹងដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នំា២០១៣ និងចំណេញសុទ្ធ ក្រោយបង់ពន្ធ មានចំនួន ៣៤.៤៤៤.៣១៨.០០០ រៀល កើនលើសដំណាច់ការិយបរិច្ឆេទ ០៩ខែ ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៣ ចំនួន ៣.៨៣៦.២៤៦.០០០ រៀល ស្មើនឹង ១២,៥៣%។ នៅចុងការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.១៦៩.១៥៩.០៥៧.០០០ រៀល និងមូលធនសរុប មានចំនួន ៧២៤.៨៦៥.០៣៥.០០០ រៀល។ សូចនករសំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ មានដូចខាងក្រោម៖
១.ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២១០,១៥ រៀល |
២. អនុបាតចំណេញធៀបនឹងមូលធន | ២,៥៥% |
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៥៩% |
៤. អនុបាតចរន្ត | ៤,៥៣ ដង |
៥. អនុបាតចរន្តលឿន | ៣,៨០ ដង |
៦. អនុបាតជុំបង្វិលទ្រព្យសកម្ម | ០,០៤ ដង |
៧. ថ្លៃដើមមធ្យម | ៩៣៧,០០ រៀល/ម៣ |
៨. ថ្លៃលក់ទឹកមធ្យម | ១.០០២,០០ រៀល/ម៣ |
៩. សន្ទស្សន៍និយោជិតធៀបអតិថិជន(នាក់/១០០០អតិថិជន) | ២,៩៩ |
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ១២‚៧៨៨ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Financial Report 2014 (Khmer Version)
PPWSA 3rd Quarterly Financial Information 2014 (English Version)