របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៤ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ដែលបានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម សម្រាប់ដំណាច់ត្រីមាស ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤
ក្នុងត្រីមាសទី៤ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៤១.២៧៩.៨៤០.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៣ ចំនួន ៤.៦៩២.៧៣៣.០០០រៀល ស្មើនឹង ១២,៨៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.០០៩.៦៣៣.០០០រៀល កើនចំនួន ៣.៥២៩.៦៧៤.០០០រៀល ស្មើនឹង ៤៧,១៩% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៣។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥៦.៥៤២.៨៤៩.០០០រៀល កើនចំនួន ៤.៩៦២.៦៤២.០០០រៀល ស្មើនឹង ៣,២៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៤៥.៤៥៣.៩៥១.០០០រៀល កើនលើសចំនួន ៧.៣៦៥.៩២១.០០០រៀល ស្មើនឹង ១៩,៣៤% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៣ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.១៦៦.០៥១.០៧៣.០០០រៀល កើនលើសចំនួន ៦៧.០៧៤.៣៥៧.០០០រៀល ស្មើនឹង ៦,១០% និងមូលធនសរុប មានចំនួន ៧៣៥.៨៧៤.៦៦៨.០០០រៀល កើនលើសចំនួន ៤០.៦៩៣.០៣៨.០០០រៀល ស្មើនឹង ៥,៨៥% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៤ មានដូចខាងក្រោម៖
១. ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន | ១២៦,៥៩ រៀល |
២. អនុបាតចំណេញធៀបនឹងមូលធន | ១,៥៤% |
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៩៦% |
៤. អនុបាតចរន្ត | ៤,៨៥ដង |
៥. អនុបាតចរន្តលឿន | ៤,១៤ដង |
៦. អនុបាតជុំបង្វិលទ្រព្យសកម្ម | ០,០៤ដង |
៧. ថ្លៃដើមមធ្យម | ៩០៨,០០រៀល/ម៣ |
៨. ថ្លៃលក់ទឹកមធ្យម | ១.០២៥,០០រៀល/ម៣ |
៩. សន្ទស្សន៍និយោជិតធៀបអតិថិជន(នាក់/១០០០អតិថិជន) | ៣,១៤ |
សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ.រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ១១.០០៧ លាន រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៤ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 4rd Quarterly Financial Report 2014 (Khmer Version)
PPWSA 4rd Quarterly Financial Information 2014 (English Version)