របាយការណ៍ប្រចាំឆ្នាំ ២០១៤
សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ១៥៦.៥៤២.៨៤៩.០០០រៀល កើន ចំនួន ៤.៩៦២.៦៤២.០០០រៀល ស្មើនឹង ៣,២៧% បើធៀបនឹង ឆ្នំា២០១៣ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៤៥.៧៤៧.៩១១.០០០រៀល កើនលើស ឆ្នំា២០១៣ ចំនួន៧.៦៥៩.៨៨១.០០០រៀល ស្មើនឹង ២០,១១%។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.១៦៦.០៥១.០៧៣.០០០រៀល កើនលើស ឆ្នំា២០១៣ ចំនួន ៦៧.០៧៤.៣៥៧.០០០រៀល ស្មើនឹង ៦,១០% និងមូលធនសរុប មានចំនួន ៧៣៦.១៦៨.៦២៨.០០០រៀល កើនលើស ឆ្នំា២០១៣ ចំនួន ៤០.៩៨៦.៩៩៨.០០០រៀល ស្មើនឹង ៥,៩០%។
សូចនករសំខាន់ៗប្រចំាឆ្នាំ២០១៤ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៥២៦ រៀល |
២- ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១០៥,២០ រៀល |
៣- អនុបាតចំណេញធៀបនឹងមូលធន | ៦,៣៩% |
៤- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៤,០៤% |
៥- អនុបាតចរន្ត | ៤,៩២ ដង |
៦- អនុបាតចរន្តលឿន | ៤,២៣ ដង |
សម្រាប់ទិសដៅឆ្នំាបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញពិត មិនតិចជាង ៤៤.០០៧ លាន រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៤ ទាំងស្រុងដោយទាញយកខាងក្រោមនេះ (Download)
PPWSA Annual Report 2014 (Khmer Version)
PPWSA Financial Statement 2014 (English Version)