របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៥
ក្នុងត្រីមាសទី១ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៥.៦៣៣.១៥១.០០០រៀល កើនជាងត្រីមាសទី១ ឆ្នំា២០១៤ ចំនួន ១១.៣៧៥.៤១៨.០០០រៀល ស្មើនឹង ៣៣,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៨៨.៣០៨.០០០រៀល កើនចំនួន ១៦.៣៣៩.៤៧០.០០០រៀល ស្មើនឹង ៣០៥,៤៨% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៤ ។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.១៩៨.៦៥០.៧៣៥.០០០រៀល កើនចំនួន ៣២.៥៩៩.៦៦២.០០០រៀល ស្មើនឹង ២,៨០% និងមូលធនសរុបមានចំនួន ៧៤៨.៧០៧.៣៥៩.០០០រៀល កើនលើសចំនួន ១២.៥៣៨.៧៣១.០០០រៀល ស្មើនឹង ១,៧០%។
សូចនករសំខាន់ៗប្រចំាត្រីមាសទី១ ឆ្នាំ២០១៥ មានដូចខាងក្រោម៖
១.ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៤៩,៣៦ រៀល |
២. ផលចំណេញក្នុងមួយឯកតាមូលធន | ២,៩២% |
៣. ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម | ១,៨៣% |
៤. អនុបាតចរន្ត | ៤,៤៥ ដង |
៥. អនុបាតចរន្តលឿន | ៣,៨៧ ដង |
ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង១១.១៦៥ លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៥ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 1st Quarterly Financial Report 2015 (Khmer Version)
PPWSA 1st Quarterly Financial Information 2015 (English Version)