របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៥
ក្នុងត្រីមាសទី២ ឆ្នំា២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៦.៨០៣.៥៥៥.០០០រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៤
ចំនួន ៦.៧៦៦.០១៩.០០០រៀល ស្មើនឹង ១៦,៩០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧.០៣៩.៥៣៨.០០០រៀល ថយចុះ
ចំនួន ៣.៧៧៨.៤៥៣.០០០រៀល ស្មើនឹង ៣៤,៩៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៤ ។ សម្រាប់រយៈពេល ០៦ខែ គិតត្រឹម
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៩២.៤៣៦.៧០៦.០០០រៀល កើនចំនួន ១៨.១៤១.៤៣៧.០០០រៀល
ស្មើនឹង ២៤,៤២% បើធៀបនឹងរយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ២៨.៧២៧.៨៤៦.០០០រៀល កើនចំនួន ១២.៥៦១.០២១.០០០រៀលស្មើនឹង ៧៧,៧០% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២០៦.៨៨៣.២៦៦.០០០រៀល កើនចំនួន ៤០.៨៣២.១៩៣.០០០រៀល ស្មើនឹង ៣,៥០% និងមូលធនសរុបមានចំនួន ៧៥៥.៧៤៦.៨៩៧.០០០រៀល កើនលើសចំនួន ១៩.៥៧៨.២៦៩.០០០រៀល ស្មើនឹង ២,៦៦%។
សូចនករសំខាន់ៗប្រចំាត្រីមាសទី២ ឆ្នាំ២០១៥ មានដូចខាងក្រោម៖
១.ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៨១,០៧ រៀល |
២. ផលចំណេញក្នុងមួយឯកតាមូលធន | ០,៩៤% |
៣. ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម | ០,៥៩% |
៤. អនុបាតចរន្ត | ៤,១១ ដង |
៥. អនុបាតចរន្តលឿន | ៣,៥២ ដង |
ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិតមិនតិចជាង ១០.៩៧៣លានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៥ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 2nd Quarterly Financial Report 2015 (Khmer Version)
PPWSA 2nd Quarterly Financial Information 2015 (English Version)