ការចុះស្វែងរកប្រជាពលរដ្ឋដែលមានចំណូលទាប
ឯកឧត្ដមស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកនាំមន្រ្ដីជំនាញសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋដែលមានចំណូលទាបនៅបណ្តាទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់ដោយផ្ទាល់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយបានធ្វើការវាយតម្លៃតាមកំរិតជីវភាពរស់នៅរបស់គាត់ ក្នុងគោលបំណងអនុវត្តគោលការណ៍ឧបត្ថម្ភធនរបស់អង្គភាព។