របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧
ក្នុងត្រីមាសទី៣ ឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៣.៥៣៨.១០០.០០០រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០១៦ ចំនួន ១៨៣.៤៣៩.០០០រៀល ស្មើនឹង ០,៣៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨.២២៩.៣៣៦.០០០រៀល ថយចំនួន ២.០០៥.៥៤០.០០០រៀល ស្មើនឹង ១៩,៦០% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៦។ សម្រាប់រយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៦៨.៧៦៦.២៨៥.០០០រៀល កើនចំនួន ១៥.៦៦១.៣២៤.០០០រៀល ស្មើនឹង ១០,២៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២២.៧៩៨.៤៩០.០០០រៀល ថយចំនួន ៧.៤៦៤.១៥៥.០០០រៀល ស្មើនឹង ២៤,៦៦% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៦។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣៣០.៨២៦.៩៣៦.០០០រៀល កើនចំនួន ៣៣.០៩៧.៣៣៦.០០០រៀល ស្មើនឹង ២,៥៥% និងមូលធនសរុបមានចំនួន ៨២៨.៨៥៥.៤៥០.០០០រៀល កើនឡើងចំនួន ៨.៨៨៣.៦៥៤.០០០រៀល ស្មើនឹង ១,០៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១- អនុបាតចរន្ត | ២,៤៣ ដង |
២- អនុបាតចរន្តលឿន | ១,៩៧ ដង |
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | 0,៦២ % |
៤- អនុបាតចំណេញធៀបនឹងមូលធន | ១,០០ % |
៥- អនុបាតគំលាតចំណេញភាព | ១៥,៣៧ % |
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៩៤,៦២ រៀល |
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១២.១៩៣.៨៧២.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 3rd Quarterly Report 2017(Khmer Version)
PPWSA 3rd Quarterly Financial Information 2017(English Version)