របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩
ក្នុងត្រីមាសទី៣ ឆ្នំា២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦៣.៩៣១.១៩៩.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ៥.៨៩៦.២៩៩.០០០រៀល ស្មើនឹង ១០,១៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៦៧.៨៧៩.០០០រៀល កើនឡើងចំនួន ១៤.៤៣០.៦៩១.០០០រៀល ស្មើនឹង ១៩៩,៤០% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៨។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៧៦.២៦៥.៤៩៨.០០០រៀល កើនឡើងចំនួន ២.៤១៨.៦១៥.០០០រៀល ស្មើនឹង ១,៣៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៩.៣២៤.៣៤៦.០០០រៀល កើនឡើងចំនួន ៤.៥១៤.១៤៣.០០០រៀល ស្មើនឹង ១២,៩៧% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៥០១.៤៨៥.៨៦៧.០០០រៀល កើនឡើងចំនួន ៥២.០៧៧.០៥២.០០០រៀល ស្មើនឹង ៣,៥៩% និងមូលធនសរុបមានចំនួន ៩១៩.៧៣៧.០៧២.០០០រៀល កើនឡើងចំនួន ២០.៣៩៨.៩៨៦.០០០រៀល ស្មើនឹង ២,២៧%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ១,៦០ ដង |
១.២ អនុបាតចរន្តលឿន | ០,៨៨ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៤៧ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ២,៣៨ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣៤,៧១ % |
២.៤ អនុបាតគម្លាតចំណេញភាព | ៣៣,៨៩ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៤៩,១៣ រៀល |
២.៦ អនុបាតលទ្ធភាពសងការប្រាក់ | ៤៩,៦១ ដង |
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិតមិនតិចជាង ៤៧.៥៣៣.៦៤៦.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត ។
សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះPPWSA 3rd Quarterly Report 2019(Khmer Version)
PPWSA 3rd Quarterly Financial Information 2019(English Version)