របាយការណ៍ប្រចាំឆ្នាំ២០១៩
ក្នុងឆ្នំា២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មាន ចំណូលសរុបចំនួន ២១៦.៤៩៦.៨១៦.០០០ រៀល ថយចុះជាង ឆ្នំា២០១៨ ចំនួន ៤៨.៥៩៦.៤៧៧.០០០រៀល ស្មើនឹង ១៨,៣៣% និងចំណេញ សុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ៣៣.២៩១.៩១៣.០០០រៀល ថយចុះចំនួន ៤០.៣១៥.២៥៥.០០០រៀល ស្មើនឹង ៥៤,៧៧% បើធៀបនឹងឆ្នំា២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្ម សរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៦០៤.៣៤៣.៩២២.០០០រៀល កើនឡើងចំនួន ១៥៤.៩៣៥.១០៧.០០០រៀល ស្មើនឹង ១០,៦៩% និងមូលធនសរុបមានចំនួន ៩១៣.៧០៤.៦៣៩.០០០រៀល កើនឡើងចំនួន ១៤.៣៦៦.៥៥៣.០០០រៀល ស្មើនឹង ១,៦០%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៩ មានដូចខាងក្រោម៖
| ១. អនុបាតសន្ទនីយភាព | |
| ១.១ អនុបាតចរន្ត | ១,១៥ ដង |
| ១.២ អនុបាតចរន្តលឿន | ០,៦២ ដង |
| ២. អនុបាតចំណេញភាព | |
| ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ២,១៨% |
| ២.២ អនុបាតចំណេញធៀបនឹងមូលធន | ៣,៦៧% |
| ២.៣ អនុបាតគម្លាតចំណេញដុល | ២៤,១៧% |
| ២.៤ អនុបាតគម្លាតចំណេញភាព | ១៥,៣៨% |
| ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣៨២,៧៨រៀល |
| ២.៦ អនុបាតលទ្ធភាពសងការប្រាក់ | ៤,៥២ដង |
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA_Annual Report 2019(Khmer Version)
PPWSA_Financial Statement 2019(English Version)
ភាសាអង់គ្លេស