របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២០
ក្នុងត្រីមាសទី២ ឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៧៥.២៤៥.០៩០.០០០ រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០១៩ ចំនួន ១៧.៩៩០.៧៦១.០០០ រៀល ឬ ៣១,៤២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៥.៨២១.២៤៩.០០០ រៀល កើនឡើងចំនួន ៦.៥៩២.៨៤៤.០០០ រៀល ឬ ៧១,៤៤% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៩។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៦៧៤.៣២៧.៨៦១.០០០ កើនឡើងចំនួន ៦៩.៩៨៣.៩៣៩.០០០រៀល ឬ ៤,៣៦% និងមូលធនសរុបមានចំនួន ៩៣៦.១២៦.០០៥.០០០រៀល កើនឡើងចំនួន ២២.៤២១.៣៦៦.០០០រៀល ឬ ២,៤៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ១,៣១ ដង |
១.២ អនុបាតចរន្តលឿន | ០,៧៩ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៩៦ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ១,៦៩ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣៥,៦៩ % |
២.៤ អនុបាតគម្លាតចំណេញភាព | ២១,០៣ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៨១,៩១ រៀល |
២.៦ អនុបាតលទ្ធភាពសងការប្រាក់ | ៤,៨៧ ដង |
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៨.៣១៣.៦០០ម³ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៤៩.៥០០ម៉ែត្រ។ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណូលសរុបចំនួន ៨៣.៣៨៣.៦៥៩.០០០រៀល និងចំណាយសរុបចំនួន ៤៨.៣៨១.៤០៥.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។
សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០២០(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២០(ភាសាអង់គ្លេស)
របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២០(ភាសាអង់គ្លេស)