របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១
ក្នុងត្រីមាសទី១ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៤.៣០៤.៧២៦.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២០ ចំនួន ៨.៤៨៧.៤១០.០០០រៀល ឬ ១១,១៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣០.៧៧១.៦០៩.០០០រៀល កើនឡើងចំនួន ៤.១៦៧.៦៦៥.០០០រៀល ឬ ១៥,៦៧% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២០។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៩៧៩.២៩១.១១៧រៀល កើនឡើងចំនួន ១១៤.៦៧២.៩៧៧រៀល ឬ ៦,១៥% និងមូលធនសរុបមានចំនួន ១.០៦៨.១២៥.៩០៥រៀល កើនឡើងចំនួន ៨៦.០៧៣.២៤៨.000រៀល ឬ ៨,៧៦%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ១,៥១ ដង |
១.២ អនុបាតចរន្តលឿន | ១,១៤ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៦០ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ៣,០០ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៤១,៥០ % |
២.៤ អនុបាតគម្លាតចំណេញភាព | ៣៦,៥០ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣៥៣,៨១ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ២,០៣ ដង |
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២១(ភាសាអង់គ្លេស)