របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២១
ក្នុងត្រីមាសទី២ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៧៧.១៨១.៣៩៥.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២០ ចំនួន ១.៩៣៦.៣០៥.០០០រៀល ឬ ២,៥៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦.៨១០.៧៧៤.០០០រៀល កើនឡើងចំនួន ៩៨៩.៥២៥.០០០រៀល ឬ ៦,២៥% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២០។ សម្រាប់រយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៦១.១៨៦.៣៣៨.០០០រៀល កើនឡើងចំនួន ១០.២៨៧.៦៨១.០០០រៀល ស្មើនឹង ៦,៨២% និងចំណេញសុទ្ធសរុបចំនួន ៤៧.៥៨២.៣៧៧.០០០រៀល កើនឡើងចំនួន ៥.១៥៧.១៨៤.០០០រៀល ស្មើនឹង ១២,១៦% បើធៀបនឹងរយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.១១៥.៦៨៩.១៧៥.០០០រៀល កើនឡើងចំនួន ២៥១.០៧១.០៣៥.០០០រៀល ឬ ១៣,៤៧% និងមូលធនសរុបមានចំនួន ១.០៨៤.៩៣៦.៦៧៣.០០០រៀល កើនឡើងចំនួន ១០២.៨៨៤.០១៦.០០០រៀល ឬ ១០,៤៨%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ១,៩០ ដង |
១.២ អនុបាតចរន្តលឿន | ១,៣៨ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៨២ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ១,៥៦ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣៥,៨៩ % |
២.៤ អនុបាតគម្លាតចំណេញភាព | ២១,៧៨ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៩៣,២៩ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ៤,៧១ ដង |
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២១(ភាសាអង់គ្លេស)