របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១
៖ ក្នុងត្រីមាសទី៤ ឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.៦៧៦.៣៦២.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២០ ចំនួន ៥.៧៩២.២៣៤.០០០រៀល ឬ ៦,៦៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៩៥២.៨៦១.០០០រៀល កើនឡើងចំនួន ៣.១៦៧.០៥១.០០០រៀល ឬ ១៦,៨៦% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២០។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៦៩.១៤៥.២៥៧.០០០រៀល កើនឡើងចំនួន៤៤.៧៧៧.៤០១.០០០រៀល ស្មើនឹង ១៣,៨០% និងចំណេញសុទ្ធសរុបចំនួន ១២៩.២៧៣.៩១៧.០០០រៀល កើនឡើងចំនួន ៤០.៩២២.០៧២.០០០រៀល ស្មើនឹង ៤៦,៣២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.២៩២.១៣៦.២១៤.០០០រៀល កើនឡើងចំនួន ៤២៧.៥១៨.០៧៤.០០០រៀល ឬ ២២,៩៣% និងមូលធនសរុបមានចំនួន ១.១៦៦.៦២៨.២១៣.០០០រៀល កើនឡើងចំនួន ១៨៤.៥៧៥.៥៥៦.០០០រៀល ឬ ១៨,៧៩%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ២,២៣ ដង |
១.២ អនុបាតចរន្តលឿន | ១,៥៣ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៩៧ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ១,៩០ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣១,៣១ % |
២.៤ អនុបាតគម្លាតចំណេញភាព | ២៣,៦៩ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៥២,៤១ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ៣០,០៤ ដង |
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២១(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២១(ភាសាអង់គ្លេស)