ការសម្រេចរៀបចំមហាសន្និបាតភាគហ៊ុនិក របស់ រ.ទ.ស.ភ
ក្រុមប្រឹក្សាភិបាល អាណត្តិទី៧ របស់ រ.ទ.ស.ភ បានសម្រេចរៀបចំមហាសន្និបាតភាគហ៊ុនិក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក និងកាលបរិច្ឆេទកំណត់ទុកនៃមហាសន្និបាតភាគហ៊ុនិក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយមានរបៀបវារៈសំខាន់ៗដូចខាងក្រោម:
- បទបង្ហាញស្តីពី របាយការណ៍លទ្ធផលអាជីវកម្ម ឆ្នាំ២០២១
- បទបង្ហាញស្តីពី ទិសដៅអាជីវកម្ម ឆ្នាំ២០២២
- បោះឆ្នោតអនុម័តបែងចែកភាគលាភជូនភាគហ៊ុនិក
- បោះឆ្នោតអនុម័តលាភការរបស់ក្រុមប្រឹក្សាភិបាល
- បោះឆ្នោតអនុម័តគាំទ្របេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ធ្វើជាបេក្ខភាពអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន
- បោះឆ្នោតជ្រើសតាំងអភិបាល អភិបាលឯករាជ្យ