របាយការណ៍ប្រចាំឆ្នាំ២០២១
ក្នុងឆ្នំា២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៦៩.១៤៥.២៥៧.០០០រៀល កើនឡើងជាងឆ្នំា២០២០ ចំនួន ៤៤.៧៧៧.៤០១.០០០រៀល ឬ ១៣,៨០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២៩.២៧៣.៩១៧.០០០រៀល កើនឡើងចំនួន ៤០.៩២២.០៧២.០០០រៀល ឬ ៤៦,៣២% បើធៀបនឹងឆ្នំា២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៣០៦.៨០៦.១៧៤.០០០រៀល កើនឡើងចំនួន ៤៤២.១៨៨.០៣៤.០០០រៀល ឬ ២៣,៧១% និងមូលធនសរុបមានចំនួន ១.១៦៦.៦២៨.២១៣.០០០រៀល កើនឡើងចំនួន ១៨៤.៥៧៥.៥៥៦.០០០រៀល ឬ ១៨,៧៩%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ១,៦៥ ដង |
១.២ អនុបាតចរន្តលឿន | ១,១១ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៦,២០% |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ១២,០៣% |
២.៣ អនុបាតគម្លាតចំណេញដុល | ៤២,៥៦% |
២.៤ អនុបាតគម្លាតចំណេញភាព | ៣៥,០២% |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១.៤៨៦,៣៧រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ៣២,៧៦ដង |
សម្រាប់ឆ្នាំ២០២២ រ.ទ.ស.ភ គ្រោងផលិតទឹកចំនួន ២២៨.៧៣៥.៦១៤ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ២៨០.០០០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៣៣២.០៣៤.០០២.០០០រៀល និងចំណាយសរុបចំនួន ២១៦.១៥០.៣៥៣.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ប្រចាំឆ្នាំ២០២១ (ភាសាខ្មែរ)
របាយការណ៍ប្រចាំឆ្នាំ២០២១ (ភាសាអង់គ្លេស)