របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២

       ក្នុងត្រីមាសទី៣ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩១.៩០៣.៨៥៨.០០០រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០២១ ចំនួន ២៣.៣៧៨.៧០៤.០០០រៀល ឬ ២០,២៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៨.០១១.៩២៦.០០០រៀល ថយចុះចំនួន ៣១.៧២៦.៧៥៤.០០០រៀល ឬ ៥៣,១១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២១។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៥៣.៩១១.៦៩១.០០០រៀល ថយចុះចំនួន ២២.៥៥៧.២០៤.០០០រៀល ស្មើនឹង ៨,១៦% និងចំណេញសុទ្ធសរុបចំនួន ៨៦.០៩៥.២៦០.០០០រៀល ថយចុះចំនួន ២១.២២៥.៧៩៦.០០០រៀល ស្មើនឹង ១៩,៧៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២១។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦០៦.៩៧៧.១៤៣.០០០រៀល កើនឡើងចំនួន ៣០០.១៧០.៩៦៩.០០០រៀល ឬ ១៣,០១% និងមូលធនសរុបមានចំនួន ១.២៤៨.៦៧៩.២២១.០០០រៀល កើនឡើងចំនួន ៨២.០៥១.០០៨.០០០រៀល ឬ ៧,០៣%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត១,៨៦ ដង
     ១.២ អនុបាតចរន្តលឿន១,២៣ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,០៩ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,២៧ %
     ២.៣ អនុបាតគម្លាតចំណេញដុល៤២,៨២ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣០,៤៨ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៣២២,០៨ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៣,៧៣ ដង
សូមអានរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២២(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២២(ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម