របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២
ក្នុងត្រីមាសទី៤ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.២៦៦.៤៦៥.០០០រៀល ថយចុះជាងត្រីមាសទី៤ ឆ្នំា២០២១ ចំនួន ៤០៩.៨៩៧.០០០រៀល ឬ ០,៤៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២២.០៩០.៦០៥.០០០រៀល កើនឡើងចំនួន ១៣៧.៧៤៤.០០០រៀល ឬ ០,៦៣% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២១។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៤៦.១៧៨.១៥៦.០០០រៀល ថយចុះចំនួន ២២.៩៦៧.១០១.០០០រៀល ឬ ៦,២២% និងចំណេញសុទ្ធសរុបចំនួន ១០៨.១៨៥.៨៦៥.០០០រៀល ថយចុះចំនួន ២១.០៨៨.០៥២.០០០រៀល ឬ ១៦,៣១% បើធៀបទៅនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦៨៤.១៣៥.៨៧៥.០០០រៀល កើនឡើងចំនួន ៣៧៧.៣២៩.៧០១.០០០រៀល ឬ ១៦,៣៦% និងមូលធនសរុបមានចំនួន ១.២៧២.២១៣.០៤៧.០០០រៀល កើនឡើងចំនួន ១០៥.៥៨៤.៨៣៤.០០០រៀល ឬ ៩,០៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ២,១៦ ដង |
១.២ អនុបាតចរន្តលឿន | ១,៤៣ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៨៤ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ១,៧៥ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣០,៣៥ % |
២.៤ អនុបាតគម្លាតចំណេញភាព | ២៣,៩៤ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៥៣,៩៩ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ៣,៣៦ ដង |
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២២(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២២(ភាសាអង់គ្លេស)