របាយការណ៍ប្រចាំឆ្នាំ២០២២
ក្នុងឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៣៤៦.១៧៨.១៥៦.០០០រៀល ថយចុះជាងឆ្នំា២០២១ ចំនួន ២២.៩៦៧.១០១.០០០រៀល ឬ ៦,២២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១០៨.១៨៥.៨៦៥.០០០រៀល ថយចុះចំនួន ២១.០៨៨.០៥២.០០០រៀល ឬ ១៦,៣១% បើធៀបនឹងឆ្នំា២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៦៨៤.១៣៥.៨៧៥.០០០រៀល កើនឡើងចំនួន ៣៧៧.៣២៩.៧០១.០០០រៀល ឬ ១៦,៣៦% និងមូលធនសរុបមានចំនួន ១.២៧២.២១៣.០៤៧.០០០រៀល កើនឡើងចំនួន ១០៥.៥៨៤.៨៣៤.០០០រៀល ឬ ៩,០៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ២,២១ ដង |
១.២ អនុបាតចរន្តលឿន | ១,៤៦ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៤,៣៤% |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ៨,៨៧% |
២.៣ អនុបាតគម្លាតចំណេញដុល | ៣៦,០៧% |
២.៤ អនុបាតគម្លាតចំណេញភាព | ៣១,២៥% |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១.២៤៣,៩០រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ១០,៣២ដង |
សម្រាប់ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ២៧៣.២៦៣.១០០ម៣ ជាមួយនឹងការពង្រីកបណ្តាញ ចែកចាយទឹកបន្ថែម ៤៦២.៨០០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ៤១៣.៨៥៥.៤៣៦.០០០រៀល និង ចំណាយសរុបចំនួន ២៦៧.៩៤០.០៩០.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង ក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ប្រចាំឆ្នាំ២០២២ (ភាសាខ្មែរ)
របាយការណ៍ប្រចាំឆ្នាំ២០២២ (ភាសាអង់គ្លេស)