របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣
ក្នុងត្រីមាសទី១ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៣.០១១.៦១៣.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២២ ចំនួន ៩៩១.៦០៣.០០០រៀល ឬ ១,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៨.៤១០.៣៨៥.០០០រៀល កើនឡើងចំនួន ៨.១១៨.៦៣៦.០០០រៀល ឬ ២៦,៨០% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២២។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៧៥៤.០០៤.០៦១.០០០រៀល កើនឡើងចំនួន ៦៩.៨៦៨.១៨៦.០០០រៀល ឬ ២,៦០% និងមូលធនសរុបមានចំនួន ១.៣០៦.៣១៨.២៧៤.០០០រៀល កើនឡើងចំនួន ៣៤.១០៥.២២៧.០០០រៀល ឬ ២,៦៨%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ២,១៤ ដង |
១.២ អនុបាតចរន្តលឿន | ១,៤៨ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៤១ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ២,៩៨ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣២,៣៧ % |
២.៤ អនុបាតគម្លាតចំណេញភាព | ៤៦,២៧ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៤៤១,៦៣ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ២២,៨២ ដង |
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣(ភាសាអង់គ្លេស)
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៧.០១៧.៩៦៤ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៤៩.៧៤០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១០២.១៣៩.៤១៦.០០០រៀល និងចំណាយសរុបចំនួន ៦៨.៥៥៨.៦៩៧.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។