របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣
ក្នុងត្រីមាសទី២ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩៩.៥៦២.៤៩៦.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២២ ចំនួន ១៩.២៤៣.៦៦៩.០០០រៀល ឬ ២៣,៩៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៣.២៣១.២៩៩.០០០រៀល ថយចុះចំនួន ១៤.៥៦០.២៨៦.០០០រៀល ឬ ៥២,៣៩% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២២។ សម្រាប់រយះពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៨២.៥៧៤.១០៩.០០០រៀល កើនឡើងចំនួន ២០.២៣៥.២៧២.០០០រៀល ឬ ១២,៤៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥១.៦៤១.៦៨៦.០០០រៀល ថយចុះចំនួន ៦.៤៤១.៦៤៨.០០០រៀល ឬ ១១,០៩% បើធៀបនឹងរយះពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២២។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៨៥៩.៤០៦.៦៨៤.០០០រៀល កើនឡើងចំនួន ១៧៥.២៧០.៨០៩.០០០រៀល ឬ ៦,៥៣% និងមូលធនសរុបមានចំនួន ១.៣១៩.៥៤៩.៥៧៥.០០០រៀល កើនឡើងចំនួន ៤៧.៣៣៦.៥២៨.០០០រៀល ឬ ៣,៧២%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | |
១.១ អនុបាតចរន្ត | ២,០៤ ដង |
១.២ អនុបាតចរន្តលឿន | ១,៤០ ដង |
២. អនុបាតចំណេញភាព | |
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៤៧ % |
២.២ អនុបាតចំណេញធៀបនឹងមូលធន | ១,០១ % |
២.៣ អនុបាតគម្លាតចំណេញដុល | ៣៨,៨៦ % |
២.៤ អនុបាតគម្លាតចំណេញភាព | ១៣,២៩ % |
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៥២,១៣ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ១,៩៧ ដង |
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៣(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២៣(ភាសាអង់គ្លេស)
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៤.១៨៦.៣០០ម៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ១២៣.៥២០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១០២.៩៦៩.២៧២.០០០រៀល និងចំណាយសរុបចំនួន ៦២.២៥៥.២៩១.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។