របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤

              ក្នុងត្រីមាសទី១ ឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១០៦.៨១១.៥១៣.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២៣ ចំនួន ២៣.៧៩៩.៩០០.០០០រៀល ឬ ២៨,៦៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥២.០៩២.៤២៩.០០០រៀល កើនឡើងចំនួន ១៣.៦៨២.០៤៤.០០០រៀល ឬ ៣៥,៦២% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៣។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៤ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.២២៧.៥១៧.៧៦៣.០០០រៀល កើនឡើងចំនួន ៦៨.៤៥៧.៤៤០.០០០រៀល ឬ ២,១៧% និងមូលធនសរុបមានចំនួន ១.៤៤២.០៤៣.៩៣៨.០០០រៀល កើនឡើងចំនួន ៤៧.៥២៦.៤៦៧.០០០រៀល ឬ ៣,៤១%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,៨២ ដង
     ១.២ អនុបាតចរន្តលឿន១,៥១ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,៦៣ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ៣,៦៧ %
     ២.៣ អនុបាតគម្លាតចំណេញដុល៤២,៣៣ %
     ២.៤ អនុបាតគម្លាតចំណេញភាព៤៨,៧៧ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៥៩៨,៩៥ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់២៤,៥៥ ដង

សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៦.៦២៧.៥៥០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៦១.៩៤៤ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១៣.៣៣០.៨៤៣.០០០រៀល និងចំណាយសរុបចំនួន ៧១.២៤៦.៥៨៨.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៤(ភាសាអង់គ្លេស)











ដៃគូរពាណិជ្ជកម្ម