ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

     រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានសូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់ជ្រាបថា របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដែល រ.ទ.ស.ភ ត្រូវផ្តល់ជូន និយ័តករមូលបត្រកម្ពុជា យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយសារ រ.ទ.ស.ភ មានតម្រូវការចាំបាច់ក្នុងការត្រួតពិនិត្យឡើងវិញ នូវលក្ខណៈបច្ចេកទេសអត្រាទឹកបាត់បង់ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ នាំឱ្យការរៀបចំព័ត៌មានលទ្ធផលប្រតិបត្តិការធុរកិច្ច ក្នុងផ្នែកទី២ នៃរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់ រ.ទ.ស.ភ មានការយឺតយ៉ាវ។












ដៃគូរពាណិជ្ជកម្ម