ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចូលរួមជាវាគ្មិន ក្នុងវេទិកា World Water Cities Forum
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចូលរួមជាវាគ្មិន ក្នុងវេទិកា World Water Cities Forum ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ ស្តីពីវិធានការណ៍ពង្រឹងសុខសន្តិសុខទឹកស្អាតក្នុងទីក្រុង ដើម្បីដោះស្រាយបញ្ហាទឹក ក្នុងបរិបទវិបត្តិបំរែបំរួលអាកាសធាតុ។