របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ក្នុងត្រីមាសទី៣ ឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៨.២៧៦.០៥២.០០០រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០២៣ ចំនួន ១៦.១៧០.៤៦២.០០០រៀល ឬ ១៥,៤៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៥៥០.៨៧២.០០០រៀល ថយចុះចំនួន ១៨.២២២.៩៤២.០០០រៀល ឬ ៤៥,៨២% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២៣។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៨៦.៦៣៥.៦១២.០០០រៀល ថយចុះចំនួនចំនួន ៣៨៥.០១១.០០០រៀល ឬ ០,១៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧៦.០៦៩.២២៩.០០០រៀល ថយចុះចំនួន ១៥.៣៤៦.២៦៩.០០០រៀល ឬ ១៦,៧៩% បើធៀបទៅនឹង រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៣៦៥.០៣៤.៦១៥.០០០រៀល កើនឡើងចំនួន ២០៥.៩៧៤.២៩២.០០០រៀល ឬ ៦,៥២% និងមូលធនសរុបមានចំនួន ១.៤៦៦.០២០.៦០៩.០០០រៀល កើនឡើងចំនួន ៧១.៥០៣.១៣៨.០០០រៀល ឬ ៥,១៣%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព | ||
១.១ | អនុបាតចរន្ត | ២,៦៧ ដង |
១.២ | អនុបាតចរន្តលឿន | ១,៧០ ដង |
២. អនុបាតចំណេញភាព | ||
២.១ | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៦៥ % |
២.២ | អនុបាតចំណេញធៀបនឹងមូលធន | ១,៤៨ % |
២.៣ | អនុបាតគម្លាតចំណេញដុល | ២៦,១០ % |
២.៤ | អនុបាតគម្លាតចំណេញភាព | ២៤,៤១ % |
២.៥ | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៤៧,៧៩ រៀល |
៣. អនុបាតលទ្ធភាពសងការប្រាក់ | ២,៩១ ដង |
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ យើងគ្រោងផលិតទឹកស្អាត ៨០.៤៣៥.៦០០ម៣ ជាមួយនឹងការពង្រីក បណ្តាញចែកចាយទឹកបន្ថែម ១០៩.៧៤៩ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១៣០.៨២១.៧៩៩.០០០រៀល និងចំណាយសរុបចំនួន ៧៥.៧៩០.៧៥០.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
រ.ទ.ស.ភ សូមបកស្រាយចំពោះតួលេខប្រៀបធៀបខុសគ្នារវាងព័ត៌មានហិរញ្ញវត្ថុបច្ចុប្បន្ន (៣០ កញ្ញា ២០២៤) និងព័ត៌មានហិរញ្ញវត្ថុពីត្រីមាសមុន (៣០ កញ្ញា ២០២៣) ដោយសារតែការធ្វើចំណាត់ថ្នាក់ឡើងវិញនៃសមតុល្យចំណេញ ឬខាតមិនទាន់ទទួលស្គាល់ ដែលបានបង្ហាញនៅក្រោមចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុ ជាមួយនឹងសមតុល្យចំណេញឬខាតពីការបកប្រែរូបិយប័ណ្ណបរទេស។
របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤