ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ជាលើកទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជន ទាំងអស់ជ្រាបថាតាមរយះលិខិតលេខ ៦៣៧/២៥ ន.ម.ក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានអនុញ្ញាតឱ្យ រ.ទ.ស.ភ ពន្យារពេលក្នុងការផ្តល់របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ជូន ន.ម.ក ត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។ ដោយសារ រ.ទ.ស.ភ ត្រូវការពេលវេលាបន្ថែមក្នុងការត្រួតពិនិត្យលើបណ្តាគណនី ពាក់ព័ន្ធនឹងការបិទបញ្ជីមួយចំនួនបន្ថែមទៀត ហេតុដូចនេះ របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ នឹងត្រូវពន្យារពេល ជាលើកទី២ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
