សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ឱ្យចូលនិវត្តន៍ បុគ្គលិកជាន់ខ្ពស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
តាមរយៈសេចក្តីសម្រេចលេខ ០៤៦ ស.ស.រ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការដាក់មន្ត្រី និយោជិតឱ្យចូលនិវត្តន៍ បានសម្រេចដាក់ លោក ឈឹម សេរីវុធ ប្រធានអង្គភាពនីតិកម្ម និងដោះស្រាយវិវាទ ឱ្យចូលនិវត្តន៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ តំណែងនេះនឹងត្រូវបានតែងតាំងជាថ្មី ដោយក្រុមប្រឹក្សាភិបាល រ.ទ.ស.ភ នាពេលខាងមុខ។

