របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

     ក្នុងត្រីមាសទី៤ ឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦១.០៦២.១៦៦.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២៣ ចំនួន ១៤.៦៧៣.៩៥៩.០០០រៀល ស្មើនឹង ៣១,៦៣% និងចំណេញសុទ្ធក្នុង​ការិយ​បរិច្ឆេទ​សរុបចំនួន ៨.៩៧៣.៦៨៤.០០០រៀល កើនឡើងចំនួនចំនួន ២៧.៧៤៥.១៦៤.០០០រៀល ស្មើនឹង ១៤៧,៨០% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២៣។ សម្រាប់រយៈពេល១២ខែ គិតត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៤៧.៦៩៧.៧៧៨.០០០រៀល កើនឡើង​ចំនួន ១៤.២៨៨.៩៤៨.០០០រៀល ស្មើនឹង ៤,២៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៥.០៤២.៩១៣.០០០រៀល កើនឡើងចំនួន ១២.៣៩៨.៨៩៥.០០០រៀល ស្មើនឹង ១៧,០៧% បើធៀបទៅនឹង រយៈពេល​១២ខែ គិតត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុប​របស់ រ.ទ.ស.ភ មានចំនួន​ ៣.២៧៩.១៦៥.២៨១.០០០​​រៀល កើនឡើង​ចំនួន ២៤០.៨០០.១០៤.០០០​រៀល ស្មើនឹង ៧,៩៣% និង​មូលធន​សរុបមានចំនួន ១.៣៦៥.០៧២.៦១៣.០០០រៀល កើនឡើងចំនួន ៨០.៤៧៦.៨២២.០០០រៀល ស្មើនឹង ៦,២៦%។


អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៩០ ដង
១.២ អនុបាតចរន្តលឿន ១,២៣ ដង
 
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,២៧ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ០,៦៣ %
២.៣ អនុបាតគម្លាតចំណេញដុល (៨,៣៣ %)
២.៤ អនុបាតគម្លាតចំណេញភាព ១៤,៧០ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១០៣,១៨ រៀល
 
៣. អនុបាតលទ្ធភាពសងការប្រាក់ (១,១២) ដង

     សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៧.១៩៥.០០០ម៣ ជាមួយនឹងការ​ពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៩៣.៥០០ម៉ែត្រ, គ្រោងចំណូលសរុបចំនួន ១១២.៧០៨.៩០១.០០០រៀល និងចំណាយសរុបចំនួន ៧១.៣០៦.៣៨១.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួង​អាណាព្យាបាលទាំងពីរ។

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤










ដៃគូរពាណិជ្ជកម្ម