ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជន ទាំងអស់ជ្រាបថារបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែល រ.ទ.ស.ភ ត្រូវផ្តល់ជូននិយ័តករមូលបត្រកម្ពុជា (ន.ម.ក) យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយសារ របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ រ.ទ.ស.ភ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដែលជាហេតុនាំឱ្យ របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ រ.ទ.ស.ភ ពុំអាចរៀបចំ និងផ្តល់ជូន ន.ម.ក បានទាន់ពេលវេលា ស្របតាមប្រកាសលេខ ០០៧/១៨ គ.ម.ក/ប្រ.ក។
