ការបែងចែកភាគលាភប្រចាំឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រ.ទ.ស.ភ នឹងបែងចែកភាគលាភប្រចាំឆ្នាំ២០២៤ ជូនភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ ចំនួន ៣៥០រៀល/ភាគហ៊ុន តាមការសម្រេចនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១៣ របស់ រ.ទ.ស.ភ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៥។


