សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ឱ្យចូលនិវត្តន៍ បុគ្គលិកជាន់ខ្ពស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
តាមរយៈសេចក្តីសម្រេចលេខ ០៨១ ស.ស.រ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការដាក់មន្ត្រី និយោជិត ឱ្យចូលនិវត្តន៍ បានសម្រេចឱ្យ លោក មាស កុសល ជំនួយការអគ្គនាយករង នៃនាយកដ្ឋានផែនការ និងគម្រោង ចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។ តំណែងនេះ នឹងត្រូវបានតែងតាំងជាថ្មីដោយអគ្គនាយក រ.ទ.ស.ភ នាពេលខាងមុខ។

