ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជន ទាំងអស់ជ្រាបថារបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដែល រ.ទ.ស.ភ ត្រូវផ្តល់ជូននិយ័តករមូលបត្រកម្ពុជា (ន.ម.ក) យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយសារ រ.ទ.ស.ភ យឺតយ៉ាវក្នុងការផ្តល់នូវបណ្តាគណនីពាក់ព័ន្ធនឹង ការងារបិទបញ្ជី សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ជូនសវនករឯករាជ្យ ដែលជាហេតុបណ្តាលឱ្យ រ.ទ.ស.ភ ពុំអាចរៀបចំ និងផ្តល់ជូន ន.ម.ក បានទាន់ពេល ស្របតាមប្រកាស ០០៧/១៨ គ.ម.ក/ប្រ.ក។

ភាសាអង់គ្លេស