របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក្នុងត្រីមាសទី៣ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.៥៣០.៦៨៨.០០០រៀល កើនឡើងចំនួន ៤.២៥៤.៦៣៦.០០០រៀល ឬ ៤,៨២% និងចំណេញសុទ្ធក្នុង​ការិយ​បរិច្ឆេទ​សរុបចំនួន ២០.៣៤៦.១១៥.០០០រៀល ថយចុះចំនួន ១.២០៤.៧៥៧.០០០រៀល ឬ ៥,៥៩% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២៤។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៦២.៦៩៦.៣៤៧.០០០រៀល ថយចុះចំនួន ២៣.៩៣៩.២៦៥.០០០រៀល ឬ ៨,៣៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦១.៧៧០.៣៦០.០០០រៀល ថយចុះចំនួន ១៤.២៩៨.៨៦៩.០០០រៀល ឬ ១៨,៨០% បើធៀបទៅនឹង រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុប​របស់ រ.ទ.ស.ភ មានចំនួន​ ៣.៤៥៧.៨០៧.៧០៦.០០០​​រៀល កើនឡើង​ចំនួន ១៧៨.៦៤២.៤២៥.០០០​រៀល ឬ ៥,៤៥% និង​មូលធន​សរុបចំនួន ១.៤៣៨.១១៩.៧៥៩.០០០រៀល កើនឡើងចំនួន ៧៣.០៤៧.១៤៦.០០០រៀល ឬ ៥,៣៥%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ០,២៨ ដង
១.២ អនុបាតចរន្តលឿន ០,២០ ដង
 
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៦០ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ១,៤៣ %
២.៣ អនុបាតគម្លាតចំណេញដុល ៣០,៣៣ %
២.៤ អនុបាតគម្លាតចំណេញភាព ២១,៩៩ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៣៣,៩៤ រៀល
 
៣. អនុបាតលទ្ធភាពសងការប្រាក់ ៥,៨៨ ដង

របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥










ដៃគូរពាណិជ្ជកម្ម