របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក្នុងត្រីមាសទី៤ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១១០.៥៨០.៥៨១.០០០រៀល កើនឡើងចំនួន ៤៩.៥១៨.៤១៥.០០០រៀល ឬ ៨១,១០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៣.២០៩.៧៦២.០០០រៀល កើនឡើងចំនួន ២៤.២៣៦.០៧៨.០០០រៀល ឬ ២៧០,០៨% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២៤។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៧៣.២៧៦.៩២៨.០០០រៀល កើនឡើងចំនួន ២៥.៥៧៩.១៥០.០០០រៀល ឬ ៧,៣៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩៤.៩៨០.១២២.០០០រៀល កើនឡើងចំនួន ៩.៩៣៧.២០៩.០០០រៀល ឬ ១១,៦៨% បើធៀបទៅនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៤៤៦.១៦៣.៣០៣.០០០រៀល កើនឡើងចំនួន ១៦៦.៩៩៨.០២២.០០០រៀល ឬ ៥,០៩% និងមូលធនសរុបមានចំនួន ១.៤៧១.៣២៩.៥២១.០០០រៀល កើនឡើងចំនួន ១០៦.២៥៦.៩០៨.០០០រៀល ឬ ៧,៧៨%។











ដៃគូរពាណិជ្ជកម្ម