សេចក្តីប្រកាសព័ត៌មានស្តីពីការពន្យារពេលក្នុងការផ្តល់របាយការណ៍ប្រចាំឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជន ទាំងអស់ជ្រាបថា របាយការណ៍ប្រចាំឆ្នាំ២០២៥ ដែល រ.ទ.ស.ភ ត្រូវផ្តល់ជូននិយ័តករមូលបត្រកម្ពុជា (ន.ម.ក) យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយសារ រ.ទ.ស.ភ ពុំទាន់ទទួលបានសេចក្តីរាយការណ៍សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ពីសវនករឯករាជ្យនៅឡើយ ព្រោះកំពុងចាំលិខិតលើកលែងពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ពាក់ព័ន្ធទៅនឹងអនុបាតហិរញ្ញវត្ថុមួយចំនួន ដែលមិនអនុលោមទៅតាមលក្ខខណ្ឌឥណទានក្នុងកិច្ចព្រមព្រៀងកម្ចីរយៈពេលវែង។ ហេតុដូចនេះ រ.ទ.ស.ភ ពុំអាចរៀបចំ និងផ្តល់ជូន ន.ម.ក បានទាន់ពេលវេលា ស្របតាមប្រកាសលេខ ០០៧/១៨ គ.ម.ក/ប្រ.ក ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានភ្ជាប់ជូន៖












ដៃគូរពាណិជ្ជកម្ម