សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញអភិបាល-និយោជិត អតីតអភិបាល-និយោជិត និងអ្នកទទួលសិទ្ធិ របស់អតីតអភិបាល-និយោជិតចំនួន ១៣៩រូប ចូលរួមស្ទង់មតិ និងបញ្ជាក់ជំហរក្នុងការទទួលយក ឬមិនទទួលយកភាគហ៊ុនរបស់ រ.ទ.ស.ភ ក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO)
ក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ក្នុងសម័យប្រជុំវិសាមញ្ញកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានណែនាំឱ្យ រ.ទ.ស.ភ ធ្វើការបញ្ជាក់ឡើងវិញជាមួយអភិបាល-និយោជិត អតីតអភិបាល-និយោជិត និងអ្នកទទួលសិទ្ធិ (សន្តតិជន ឬបដិគ្គាហក) របស់អតីតអភិបាល-និយោជិត ដើម្បីកំណត់ឱ្យបានច្បាស់អំពីការព្រមទទួលយក ឬ មិនព្រមទទួលយកភាគហ៊ុន រ.ទ.ស.ភ ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេច។ ហេតុដូចនេះ ក្នុងគោលបំណងអនុវត្តតាមការណែនាំនេះ រ.ទ.ស.ភ សូមគោរពអញ្ជើញអភិបាល-និយោជិត អតីតអភិបាល-និយោជិត និងអ្នកទទួលសិទ្ធិរបស់អតីតអភិបាល-និយោជិត ទាំង១៣៩រូប ចូលរួមស្ទង់មតិ និងបញ្ជាក់ជំហរ ដូចមានលម្អិតក្នុងសេចក្តីជូនដំណឹងដូចបានភ្ជាប់ជូន។

ភាសាអង់គ្លេស