ការតបណ្តាញទឹកស្អាតចូលផ្ទះ
រហូតមកដល់ឆ្នាំ2023 រ.ទ.ស.ភ មានបណ្តាញសរុបចំនួន 478,141បណ្តាញ បំពាក់ដោយនាឡិកាស្ទង់ថ្នាក់ ” C ” ចំពោះនាឡិកាដែលមានទំហំចាប់ពី ១៥ម.ម ដល់ ៤០ ម.ម និងដោយនាឡិកាស្ទង់ថ្នាក់ ”B” ចំពោះនាឡិកាដែលមានទំហំចាប់ពី ៨០ម.ម ឡើងទៅ។ នាឡិកាទាំងនោះសុទ្ធតែត្រូវបានត្រួតពិនិត្យសុក្រិត្យភាពជារៀងរាល់ឆ្នាំ។ បើសិននាឡិកាខូចដោយកត្តាសត្យានុម័ត រ.ទ.ស.ភ នឹងដោះដូរនាឡិកាថ្មីជូនដោយឥតគិតថ្លៃ ប៉ុន្តែបើអតិថិជនជាអ្នកបង្កធ្វើឲ្យនាឡិកាខូច អតិថិជនត្រូវចេញសងថ្លៃនាឡិកាតាមការកំណត់របស់ រ.ទ.ស.ភ។
អតិថិជនប្រើប្រាស់ទឹកត្រូវបានបែងចែកជា ៦ប្រភេទ ទៅតាមថ្លៃប្រើប្រាស់ទឹកបច្ចុប្បន្ន ដូចមានក្នុងតារាងខាងក្រោម ៖
ឆ្នាំ | ជីវភាព | អាជីវកម្ម | អង្គភាពរដ្ឋ | អ្នកលក់ទឹកបន្ត | តំណាងចែកចាយ | Stand Pipe | បន្ទប់ជួល | សរុប |
2004 | 105,981 | 14,947 | 559 | 17 | 18 | 0 | 0 | 121,522 |
2005 | 121,426 | 16,175 | 614 | 34 | 17 | 0 | 0 | 138,266 |
2006 | 132,287 | 18,738 | 635 | 47 | 17 | 0 | 0 | 151,724 |
2007 | 140,728 | 20,690 | 659 | 54 | 20 | 0 | 0 | 162,151 |
2008 | 152,972 | 24,486 | 693 | 36 | 13 | 0 | 0 | 178,200 |
2009 | 161,545 | 28,791 | 718 | 28 | 10 | 0 | 0 | 191,092 |
2010 | 169,700 | 32,447 | 741 | 20 | 21 | 0 | 0 | 202,929 |
2011 | 183,694 | 34,983 | 782 | 18 | 21 | 0 | 0 | 219,498 |
2012 | 195,261 | 39,033 | 797 | 17 | 20 | 0 | 0 | 235,128 |
2013 | 219,955 | 43,850 | 775 | 13 | 20 | 0 | 0 | 264,613 |
2014 | 225,735 | 44,258 | 785 | 14 | 20 | 0 | 0 | 270,812 |
2015 | 232,332 | 51,256 | 796 | 13 | 24 | 0 | 4,603 | 289,024 |
2016 | 251,067 | 54,228 | 655 | 11 | 22 | 0 | 4,852 | 310,835 |
2017 | 271,317 | 55,891 | 655 | 8 | 20 | 0 | 5,397 | 333,288 |
2018 | 301,834 | 58,789 | 664 | 7 | 21 | 14 | 5,703 | 367,032 |
2019 | 320,900 | 61,450 | 692 | 7 | 17 | 17 | 5,800 | 388,883 |
2020 | 335,075 | 66,877 | 737 | 7 | 17 | 16 | 5,771 | 408,500 |
2021 | 350,463 | 823 | 74,344 | 11 | 16 | 16 | 5,728 | 431,401 |
2022 | 360,948 | 913 | 83,874 | 9 | 5 | 16 | 5,789 | 451,554 |
2023 | 381,752 | 89,702 | 918 | 6 | 3 | 14 | 5,746 | 478,141 |
យោងតាមតារាងខាងលើ រ.ទ.ស.ភ បានបែងចែកអ្នកលក់ទឹកបន្តជាពីរប្រភេទគឺ អាជីវករលក់ទឹក និងតំណាងចែកចាយទឹក។ ប្រភេទទី១ សំដៅដល់អតិថិជន ដែលធ្វើអាជីវកម្មលក់ទឹកបន្តទៅឲ្យអ្នកប្រើប្រាស់ដទៃទៀត។ ថ្លៃប្រើប្រាស់ទឹករបស់អតិថិជននោះត្រូវបានកំណត់ក្នុងប្រភេទអាជីវកម្ម។ ប្រភេទទី២ សំដៅដល់តំណាងសហគមន៍ ឬតំណាងប្រជាពលរដ្ឋក្នុងតំបន់ ដែល រ.ទ.ស.ភ មិនអាចដាក់បំពង់ចែកចាយទឹកស្អាតចូលទៅបាន។ តំណាងនេះមានភារកិច្ចជាវទឹកផ្ទាល់ពី រ.ទ.ស.ភ យកទៅបែងចែកបន្តដល់សមាជិកសហគមន៍ ឬប្រជាពលរដ្ឋក្នុងតំបន់ដោយមិនសង្កត់ធ្ងន់ទៅលើតែប្រាក់ចំណេញ។ ដូចនេះ រ.ទ.ស.ភ កំណត់យកពីតំណាងចែកចាយទឹកបន្តក្នុងតម្លៃមួយថេរស្មើនឹងថ្លៃប្រើប្រាស់ទឹករបស់អង្គភាពរដ្ឋ។
តារាងថ្លៃប្រើប្រាស់ទឹករបស់ រ.ទ.ស.ភតារាងថ្លៃប្រើប្រាស់ទឹករបស់ រ.ទ.ស.ភ បច្ចុប្បន្នមាន ៣ប្រភេទគឺ ជីវភាព អាជីវកម្ម និងអង្គភាពរដ្ឋ។ តម្លៃនេះមានលក្ខណៈកើនឡើងជាលំដាប់ទៅតាមបរិមាណទឹកប្រើប្រាស់ និងតាមប្រភេទអតិថិជិនជីវភាព និងអាជីវកម្ម។ ថ្លៃនេះមានសង្ខេបនៅក្នុងតារាងដូចខាងក្រោម៖
ប្រភេទអតិថិជន | បរិមាណទឹកប្រើប្រាស់ក្នុង ១ខែ | តម្លៃក្នុង ១ម³ |
ជីវភាព |
- ពី 00ម³ ដល់ 07ម³ - ពី 08ម³ ដល់ 15ម³ - ពី 16ម³ ដល់ 25ម³ - ពី 26ម³ ដល់ 50ម³ - ពី 51ម³ ដល់ 100ម³ - លើសពី 100ម³ |
400 រៀល 720 រៀល 960 រៀល 1,250 រៀល 1,900 រៀល 2,200 រៀល |
ក្រសួង-ស្ថាប័ន អង្គភាពនានា និងស្ថានទូត |
មិនកំណត់តាមបរិមាណប្រើប្រាស់ |
2,500 រៀល |
អាជីវកម្ម |
- ពី 0ម³ ដល់ 15ម³ - ពី 16ម³ ដល់ 45ម³ - ពី 46ម³ ដល់ 100ម³ - ពី 101ម³ ដល់ 200ម³ - ពី 201ម³ ដល់ 500ម³ - លើសពី 500ម³ |
950 រៀល 1,100 រៀល 1,400 រៀល 1,700 រៀល 2,100 រៀល 2,400 រៀល |