ការគណនាបរិមាណទឹកក្នុងរយៈពេលនាឡិកាទឹកគាំងមិនដើរ

           កន្លងមកនៅពេលដែលនាឡិកាទឹកគាំងមិនដើរ អតិថិជននៅតែមាន ទឹកប្រើប្រាស់ដដែល។ ករណីនេះ បរិមាណទឹកប្រើប្រាស់ក្នុងរយៈពេលនាឡិកាគាំងត្រូវ បានគណនាប៉ាន់ស្មានផ្អែកលើមធ្យមភាគនៃការប្រើប្រាស់ ទឹក ពីមុន ឬ មធ្យមភាគ នៃការប្រើប្រាស់ទឹកតាមនាឡិកាថ្មី ដោយកំណត់យក មធ្យមភាគដែលធំជាងគេ។ នាឡិកាទឹកគាំងមិនដើរត្រូវបានពិនិត្យឃើញមាន ពីរ(០២)ករណី គឺ

(ក) ករណីនាឡីកាគាំងមិនដើរមុនការអានលេខរបស់ភ្នាក់ងារ

ករណីនេះចែកចេញជាបីប្រភេទ៖
- នៅពេលអានលេខនាឡិកា ភ្នាក់ងារបានត្រួតពិនិត្យដឹងថានាឡិកាគាំងមិនដើរ និងបានរាយការណ៏ទៅ ប្រធានការិយាល័យចំណូល ដើម្បីសុំឱ្យជាងទៅត្រួតពិនិត្យ និងដោះដូរនាឡិកាទឹក និងដើម្បីសុំចេញវិក្កយបត្រ ប៉ាន់ស្មាន។

- នៅពេលអានលេខនាឡិកា ភ្នាក់ងារពុំបានត្រួតពិនិត្យដំណើរការនៃនាឡិកាទេ គឺបានយកលេខងាប់ មកធ្វើវិក្កយបត្រ ថ្លៃទឹក។ ក្រោយពេលវិក្កយបត្រ ចេញប្រកាសរួចភ្នាក់ងារបានដឹងថាជាលេខអានងាប់ និងបានរាយការណ៏ជូន ប្រធាន ការិយាល័យចំណូល ដើម្បីសុំលុប និងធ្វើវិក្កយបត្រថ្មី ព្រមទាំងសុំឱ្យជាងទៅត្រួតពិនិត្យ និងដោះដូរនាឡិកាទឹកនោះ ៖
• បើមានលំអៀងបន្តិចបន្តួច ពុំចាំបាច់លុបវិក្កយបត្រប្រកាសរួចនោះទេ ដោយរាយការណ៏ជូនប្រធាននាយកដ្នាន អាជីវកម្ម ពិនិត្យ និងសំរេច ហើយភ្នាក់ងារត្រូវ ជំរាបដល់អតិថិជនអំពីបញ្ហានាឡិការបស់ គាត់គាំង។
• បើមានលំអៀងច្រើន ត្រូវតែសុំលុបវិក្កយបត្រ ហើយធ្វើវិក្កយបត្រថ្មី ដោយការប៉ានស្មានបរិមាណទឹកប្រើប្រាស់។

- ភ្នាក់ងារបានយកលេខងាប់មកធ្វើវិក្កយបត្រ និងបានចែកជូនអតិថិជន ដោយពុំមានត្រួតពិនិត្យលេខអាន នាឡិកាឡើងវិញ រហូតដល់ពេលអានលេខនាឡិកា សម្រាប់វគ្គថ្មី ទើបភ្នាក់ងារដឹងថាលេខអានយក មកធ្វើវិក្កយ បត្រវគ្គមុនជាលេខអានងាប់ ហើយរាយការណ៏ដល់ប្រធានការិយាល័យចំណូល។ ក្នុងករណីនេះត្រូវ គណនារក បរិមាណទឹកលំអៀងខ្វះក្នុង វិក្កយបត្រវគ្គមុន ដើម្បីរំលឹកបូកបញ្ចូលទៅក្នុងវិក្កយបត្រ វគ្គបន្ទាប់។

(ខ) ក្រោយការអានលេខរបស់ភ្នាក់ងារ ដើម្បីយកមកធ្វើវិក្កយបត្រថ្លៃទឹក។

        ករណីនេះ ប្រធានការិយាល័យចំណូលត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើល លេខអានចុងក្រោយក្នុង វិក្កយបត្រវគ្គមុនប្រៀបទៅនឹងលេខងាប់ តើមានគម្លាតគ្នាច្រើនឬតិច ហើយប្រៀបធៀបបរិមាណទឹក ប្រកាសក្នុង វិក្កយបត្រវគ្គមុនទៅ និងមធ្យមភាគពីមុនថាសមស្របដែរឬទេ។ បើសិនមិនសមស្របនោះ ត្រូវគណនារក បរិមាណទឹកលំអៀង ខ្វះក្នុងវិក្កយបត្រវគ្គមុន ដើម្បីបូកបន្ថែមទៅក្នុងវិក្កយបត្រ វគ្គបន្ទាប់។

ដៃគូរពាណិជ្ជកម្ម