ការគណនាបរិមាណទឹកក្នុងរយៈពេលបាត់នាឡិកាស្ទង់

តាមបទពិសោធន៏កន្លងមកការបាត់នាឡិកាស្ទង់របស់អតិថិជនត្រូវបានចែកចេញជាពីររូបភាព៖

រូបភាពទី១ ៖ បាត់ដោយចោរលួចដោះយកពិតប្រាកដ ពុំមានការសង្ស័យ គៃបន្លំបរិមាណទឹក។ ក្នុងករណីនេះ បរិមាណទឹកក្នុងរយៈពេលបាត់នាឡិកាស្ទង់ ត្រូវបានគណនាដូចខាងក្រោម៖

        • ទីតាំងមានមនុស្សនៅធម្មតា គិតស្មើនឹង ១២០% នៃបរិមាណទឹក ប្រើប្រាស់ ពីមុន។
        • ទីតាំងគ្មានមនុស្សនៅ (ផ្ទះបិទទ្វារចោល, ដីឡូត៏ទំនេរ ឬ នាឡិកា ផ្ញើរនៅទីតាំងផ្សេង) គិតស្មើ នឹងពីរ (០២)ដង នៃបរិមាណទឹកប្រើប្រាស់ពីមុន ដែលមានមធ្យមភាគស្មើ ឬ ធំជាង ១៥ម៣ ក្នុងមួយខែ។ ប៉ុន្តែបើមធ្យមភាគទាបជាង ១៥ម៣ ក្នុងមួយខែ គឺត្រូវយកបរិមាណទឹកប្រើប្រាស់ពីមុនបូកបន្ថែម ៣០ម៣។

រូបភាពទី២ ៖ បាត់មិនធម្មតាដោយមានការសង្ស័យគៃបន្លំបរិមាណទឹក ពិសេសអតិថិជនជាមុខសញ្ញា។ ករណីនេះ ភ្នាក់ងារត្រូវរាយការណ៏បន្ទាន់ឱ្យប្រធាននាយកដ្ឋានអាជីវកម្ម តាមរយៈប្រធានការិយាល័យចំណូល ដើម្បីចាត់ចែងកម្លាំង ចំរុះ រួមមានអធិការកិច្ចផ្នែកគ្រប់គ្រងតំបន់ និងទំនាក់ទំនងអតិថិជន ចុះពិនិត្យអង្កេត ស្រាវជ្រាវរក មូលហេតុពិត នៃការបាត់ និងធ្វើកំណត់ហេតុវាយ តម្លៃបញ្ជូនមកគណកម្មការ គ្រប់គ្រងទឹកបាត់បង់ ដើម្បីពិនិត្យ និងពិភាក្សា៖

        • បើពុំមានសញ្ញានៃបទល្មើសទេនោះ ត្រូវគណនាបរិមាណទឹកដូចមានក្នុង រូបភាពទី១ខាងលើ។
        • តែបើពិតជាមានការកែបន្លំមែន គណកម្មការគ្រប់គ្រងទឹកបាត់បង់ត្រូវលើកសំណើររំលឹក និង ពិន័យជូន អគ្គនាយក ពិនិត្យសម្រេច។

ដៃគូរពាណិជ្ជកម្ម