សេចក្តីជូនដំណឹងលទ្ធផលនៃការធ្វើប៊ុកបៀលឌីងសម្រាប់ អាយ ភី អូ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ “រ.ទ.ស.ភ”
រ.ទ.ស.ភ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់វិនិយោគិនដែលបានដាក់ពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង នៅក្នុងដំណើរការ អាយ ភី អូ របស់ រ.ទ.ស.ភ កាលពីថ្ងៃទី ២៩ ខែ កុម្ភៈ ដល់ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១២ មេត្តាជ្រាបថា ដំណើរការប៊ុកបៀលឌីងបានប្រពឹត្តទៅប្រកបដោយជោគជ័យ។ តាមរយៈការធ្វើប៊ុកបៀលឌីងនេះ រ.ទ.ស.ភ ដោយមានជំនួយពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានកំណត់ថ្លៃលក់ ស្មើនឹង ៦.៣០០ រៀល (ប្រាំមួយពាន់បីរយរៀលគត់) ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ នៃសំណើបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ខ្លួន។ ថ្លៃលក់នេះ ទទួលការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជារួចហើយ។
ដូច្នេះ សូមវិនិយោគិនទាំងអស់ដែលបានដាក់ពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីងអញ្ជើញសាកសួរព័ត៌មានអំពីលទ្ធផលនៃការធ្វើប៊ុកបៀលឌីង តាមរយៈទូរស័ព្ទលេខ ០២៣ ៨៦០ ៨០០, និង ០២៣ ៧២៤ ០៤៦ ឬអញ្ជើញមកធ្វើការទំនាក់ទំនងដោយផ្ទាល់នៅតាមទីកន្លែងដែលបានដាក់ពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីងនោះ។ វិនិយោគិនក៏អាចប្រើគេហទំព័រដូចខាងក្រោមបានផងដែរ៖
- រ.ទ.ស.ភ : www.ppwsa.com.kh
- ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី : www.acledasecurities.com.kh
- ធនាគារអេស៊ីលីដា : www.acledabank.com.kh
- បញ្ជីវិនិយោគិនទទួលបានជោគជ័យ : Download
- បញ្ជីវិនិយោគិនមិនទទួលបានជោគជ័យ : Download