សេចក្តីជូន​ដំណឹង​ការ​ធ្វើ​បរិវិសកម្ម​នៃ​សំណើរ​លក់​មូល​បត្រ​កម្ម​សិទ្ធិ របស់​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ

        រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ "រ.ទ.ស.ភ" មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា រ.ទ.ស.ភ បាន​ទទួល​ការ​អនុញ្ញាត និងចុះបញ្ជីស្ថាពរ ពី​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា​ "គ.ម.ក." លើ​ឯក​សារផ្តល់ព័ត៌មានសម្រាប់ការបោះ​ផ្សាយ​លក់​មូល​បត្រ​ជា​សា​ធារណៈ​លើក​ដំបូង (អាយ ភី អូ) តាម​រយៈ​សេចក្តី​សម្រេច​លេខ ០១២/១២ គ.ម.ក./ស.ស.រ ចុះ​ថ្ងៃ​ទី​២៣ ខែ មីនា ឆ្នាំ ២០១២​។ អាស្រ័យ​ហេតុ​នេះ រ.ទ.ស.ភ ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ធ្វើជា​ក្រុមហ៊ុន​ធានា​ទិញ​មូល​បត្រ សូម​អញ្ជើញ​វិនិយោគិន​សាធារណៈ រួម​មាន វិនិយោគិនទទួល​បាន​ជោគ​ជ័យ​ក្នុង​ប៊ុកបៀលឌីង វិនិយោ​គិនមិន​ទទួល​​ជោគ​ជ័យ​ក្នុង​ប៊ុក​បៀលឌីង និងវិនិយោគិនមិនបានចូលរួមក្នុងប៊ុក​បៀល​ឌីង ដែល​មាន​បំណង​ចង់​សុំ​ធ្វើ​បរិវិសកម្ម អញ្ជើញដាក់​ពាក្យ​សុំ​ធ្វើ​បរិវិស​កម្ម​នៃ​សំណើ​លក់​មូល​បត្រ​កម្ម​សិទ្ធិ​របស់​សហ​គ្រាស​យើង​ខ្ញុំ សម្រាប់​ការ​ចុះ​បញ្ជី​លក់​នៅក្រុមហ៊ុន​ផ្សារមូល​បត្រកម្ពុជា។

ដើម្បីធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិដែលបោះផ្សាយលក់របស់ រ.ទ.ស.ភ សូមវិនិយោគិន អាន និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ឯកសារ​ផ្តល់​ព័ត៌​មាន មុននឹងធ្វើបរិវិសកម្ម។

១. សង្ខេបអំពីមូលបត្រកម្មសិទ្ធិដែលបោះផ្សាយលក់

1) ឈ្មោះក្រុមហ៊ុនបោះផ្សាយ : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)
2) ឈ្មោះក្រុមហ៊ុនធានាទិញមូលបត្រ : ក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
3) ថ្លៃលក់ក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : ៦.៣០០ រៀល (តម្លៃចារឹក ១.០០០ រៀល)
4) ប្រភេទមូលបត្រកម្មសិទ្ធិ: មូលបត្រកម្មសិទ្ធិមានសិទ្ធិបោះឆ្នោត (ភាគហ៊ុនធម្មតា)
5) ចំនួនមូលបត្រកម្មសិទ្ធិសរុបដែលបោះផ្សាយលក់: ១៣.០៤៥.៩៧៥ (អត្រាបោះផ្សាយ ១៥%)
6) ចំនួនមូលបត្រកម្មសិទ្ធិសរុបមុន អាយ ភី អូ: ៧៣.៩២៧.១៨៧ ភាគហ៊ុនធម្មតា និង ៣៩១.១០០.៩៤២ ភាគហ៊ុនប្រភេទ "A"
7) ចំនួនមូលបត្រកម្មសិទ្ធិសរុបក្រោយ អាយ ភី អូ: ៨៦.៩៧៣.១៦២ ភាគហ៊ុនធម្មតា និង ៣៩១.១០០.៩៤២ ភាគហ៊ុនប្រភេទ "A"
8) ចំនួនទឹកប្រាក់សរុបនៃការបោះផ្សាយ : ៨២.១៨៩.៦៤២.៥០០ រៀល

២. ពេលវេលា និងទីកន្លែងធ្វើបរិវិសកម្ម

• កាលបរិច្ឆេទ : ថ្ងៃទី ២៩ ខែ មិនា ដល់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១២ (ថ្ងៃធ្វើការ)
        • ពេលព្រឹក : ម៉ោង ០៨:០០ ~ ១២:០០
        • ពេលរសៀល : ម៉ោង ១៤:០០ ~ ១៧:០០
• ទីកន្លែង : ទីស្នាក់ការកណ្តាលក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី (ដែលជាភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី) និង បញ្ជរ​របស់​ក្រុមហ៊ុន​អេស៊ីលីដា ស៊ីឃ្យួរឹធី នៅ​ទី​ស្នាក់​ការកណ្តាល និង​សា​ខា​របស់​ធនាគារ​អេស៊ីលីដា នៅ​ជុំវិញ​រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប បាត់ដំបង និងកំពង់ចាម (សូម​ពិនិត្យមើលព័ត៌មានលម្អិតអំពី​អសយដ្ឋាន​នៅ​ក្នុង​ឧបសម្ព័ន្ធ) ។

៣. នីតិវិធីធ្វើបរិវិសកម្ម

1) វិនិយោគិនគួរមានលេខអត្តសញ្ញាណវិនិយោគិន ចេញដោយ គ.ម.ក
2) វិនិយោគិនគួរមានគណនីជួញដូរមូលបត្រ នៅក្រុមហ៊ុនមូលបត្រណាមួយ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី គ.ម.ក
3) វិនិយោគិនត្រូវបំពេញពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដែល​អាច​ទទួល​បាន​នៅ តាមទីកន្លែង​ដូច​បាន​កំណត់​ខាង​លើ
4) វិនិយោគិនត្រូវដាក់ប្រាក់តម្កល់ស្មើនឹង ១០០ ភាគរយ នៃទំហំបរិវិសកម្មសរុបដែលបំពេញ នៅ​ក្នុង​ពាក្យ​ស្នើ​សុំធ្វើ​បរិវិសកម្ម ទៅ​ក្នុង​គណនី​ធនាគារ​របស់ រ.ទ.ស.ភ នៅ​ធនាគារ អេស៊ីលីដា​ដូចខាង​ក្រោម និងទទួល​បាន​នូវ​ប័ណ្ណ​ប្រាក់​តម្កល់​ពីធនាគារ​អេស៊ីលីដា ៖
     a. សម្រាប់វិនិយោគិនទទួលបានជោគជ័យ និងវិនិយោគិនមិនទទួលបានជោគជ័យនៅក្នុងប៊ុកបៀលឌីង : ប្រសិនបើការស្នើធ្វើបរិវិសកម្មមានទំហំលើសពីទឹកប្រាក់តម្កល់សម្រាប់ធ្វើប៊ុកបៀលឌីង នោះវិនិយោគិន ត្រូវ​ដាក់​ប្រាក់​តម្កល់​បន្ថែម​បង្រ្គប់ ១០០ ភាគរ​យ​នៃ​ទំហំ​បរិវិស​កម្ម​មូល​បត្រ​កម្ម​សិទ្ធិ បំពេញនៅក្នុងពាក្យស្នើសុំធ្វើបរិវិសកម្ម។
     b. សម្រាប់វិនិយោគិនមិនបានចូលរួមក្នុងប៊ុកបៀលឌីងៈ ត្រូវដាក់ប្រាក់តម្កល់ស្មើនឹង ១០០ ភាគរយ នៃទំហំបរិវិស​កម្ម​មូល​បត្រ​កម្ម​សិទ្ធិ បំពេញ​នៅ​ក្នុងពាក្យស្នើសុំធ្វើបរិវិសកម្ម។
5) វិនិយោគិនត្រូវដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដោយភ្ជាប់ជាមួយនូវប័ណ្ណប្រាក់តម្កល់ និងឯក​សារ​តម្រូវ​ផ្សេង​ទៀត នៅ​តាម​ទី​កន្លែង​ដូច​បាន​កំណត់ខាងលើ។

កំណត់សម្គាល់សំខាន់:

• វិនិយោគិនត្រូវអានឯកសារផ្តល់ព័ត៌មាន និងយល់ពីហានិភ័យនានាពាក់ព័ន្ធនឹងការ​វិនិយោគ​លើ​មូល​បត្រ​កម្មសិទ្ធិ មុន​នឹង​ធ្វើ​បរិវិសកម្ម។
• វិនិយោគិនដែលមិនទាន់មានលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរមូលបត្រ គួររួសរាន់​ស្នើ​សុំ និង​ទទួល​លេខ​អត្ត​សញ្ញាណវិនិយោគិន​ពី គ.ម.ក និង​បើក​គណនីជួញ​ដូរ​មូលបត្រ នៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាប័ណ្ណពី គ.ម.ក ឲ្យបានមុនការដាក់ពាក្យសុំធ្វើបរិវិសកម្ម។
• វិនិយោគិនគួមានគណនីធនាគារនៅធនាគារពាណិជ្ជ សម្រាប់​ប្រើ​ក្នុង​គោល​បំណង​នៃ​ផ្ទេរ​ប្រាក់​ដែល​នៅ​សល់ពីការ​ធ្វើ​បរិវិស​កម្មទៅ​វិញ (ប្រសិនបើមាន)។

៤. ទំហំបរិវិសកម្មអប្បបរមា

ចំពោះវិនិយោគិនមិនបានទទួលជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនមិនបានចូលរួមក្នុងប៊ុកបៀលឌីង: ទំហំ​បរិវិស​កម្ម​អប្បបរមា​ត្រូវ​បាន​កម្រិត​ត្រឹម ១០០ ឯក​តា​មូល​បត្រ​កម្ម​សិទ្ធិ ហើយ​ក្នុង​ករណី​ដែល​វិនិយោគិន​មាន បំណង​ធ្វើ​បរិវិស​កម្ម​លើស​ពី​កម្រិត​អប្បបរមា ចំនួន​មូល​បត្រ​កម្ម​សិទ្ធិ​ដែល​ស្នើ​សុំ​ធ្វើបរិវិសកម្ម ត្រូវគិតជាចំនួនដងនៃទំហំបរិវិសកម្មអប្បបរមា (ឧទាហរណ៏ៈ ធ្វើបរិវិសកម្ម ១០០ ឯកតាមូលបត្រកម្មសិទ្ធិ ហើយប្រសិនបើលើសពី ១០០ គឺ ២០០, ៣០០, ៤០០ ។ល។)។

៥. គុណវុឌ្ឍសម្រាប់ការធ្វើបរិវិសកម្ម

ក្រុមវិនិយោគិនគុណវុឌ្ឍ
វិនិយោគិនជាមន្ត្រី និយោជិតដែលមូលបត្រកម្មសិទ្ធិ លៃបម្រុងទុកជូន  • និយោជិតគ្រប់រូបដែលបាន និងកំពុងបម្រើការងារនៅ រ.ទ.ស.ភ ក្នុង រយៈ​ពេល​យ៉ាង​តិច ១២ ខែ
វិនិយោគិនទទួល បានជោគជ័យ  • វិនិយោគិនដែលបានចូលរួមធ្វើប៊ុកបៀលឌីង ដោយដាក់ថ្លៃខ្ពស់ជាង ឬ ស្មើថ្លៃមូលបត្រដែលធ្វើសំណើលក់ (៦.៣០០ រៀល)
វិនិយោគិនដទៃទៀត  • វិនិយោគិនមិនទទួលបានជោគជ័យនៅក្នុងដំណើរការប៊ុកបៀលឌីង ដោយដាក់ថ្លៃទាបជាងថ្លៃមូលបត្រដែលធ្វើសំណើលក់ (៦.៣០០ រៀល)
  • វិនិយោគិនផ្សេងទៀតដែលមិនបានចូលរួមធ្វើដំណើរការប៊ុកបៀលឌីង

៦. នីតិវិធីបែងចែកមូលបត្រកម្មសិទ្ធិ
1) ផែនការបែងចែកមូលបត្រកម្មសិទ្ធិសម្រាប់វិនិយោគិនតាមក្រុមនីមួយៗ

ក្រុមវិនិយោគិនបិរមាណបែងចែកអត្រាបែងចែក
វិនិយោគិនជាមន្ត្រី និយោជិតដែលមូលបត្រកម្មសិទ្ធិ ត្រូវបានលៃបម្រុងទុកជូន
  1,304,598 មូលបត្រកម្មសិទ្ធិ
10%
វិនិយោគិនទទួលបានជោគជ័យ 8,218,964 មូលបត្រកម្មសិទ្ធិ90%
វិនិយោគិនដទៃទៀត  3,522,413 មូលបត្រកម្មសិទ្ធិ
សរុប13,045,975 មូលបត្រកម្មសិទ្ធិ100%

        a. ការបែងចែកមូលបត្រកម្មសិទ្ធិត្រូវបានកំណត់ ២០ ភាគរយនៃសំណើលក់ជាសាធារណៈសរុប សម្រាប់​វិនិយោគិន​សញ្ជាតិ​ខែ្មរ និង ៨០ ភាគរយ ដែលនៅសល់ ត្រូវបើកចំហរចំពោះវិនិយោគិនសញ្ជាតិខ្មែរ និងវិនិ-យោគិន​មិន​មែន​សញ្ជាតិ​ខ្មែរ ស្រប​តាម​ប្រកាស​លេខ ០០១ គ.ម.ក./ប្រ.ក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១០ ស្តីពីការបោះ​ផ្សាយ​លក់​មូល​បត្រ​កម្ម​សិទ្ធិ​ជា​សា​ធារណៈ។
        b. ក្នុងករណីការស្នើសុំធ្វើបរិវិសកម្មពីក្រុមវិនិយោគិនណាមួយ មាន​ចំនួន​តិច​ជាង​បរិមាណ​មូល​បត្រ​កម្ម​សិទ្ធិ​ដែល​ត្រូវ​បាន​លៃ​បម្រុង​សម្រាប់​ក្រុម​វិនិយោគិន​នោះ ដូចមានក្នុងតារាងខាងលើ នោះ​ចំនួន​មូល​បត្រ​កម្ម​សិទ្ធិ​នៅ​សល់ នឹង​ត្រូវ​ធ្វើ​ការ​បែង​ចែក​បន្ត​ទៅ​ឲ្យ​ក្រុមវិនិយោគិនផ្សេងទៀតដែលបានដាក់ពាក្យស្នើសុំធ្វើបរិវិសកម្ម លើសពីបរិមាណ​មូល​បត្រ​កម្ម​សិទ្ធិ​ដែល​បាន​បែង​ចែក​សម្រាប់​ក្រុម​របស់​ខ្លួន។ សូមអានគោលការណ៏ណែនាំស្តីពី ការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដែលអាចរកបានតាមរយៈ គេហទំព័រ www.secc.gov.kh
2) សម្រាប់ក្រុមវិនិយោគិនជាមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ : និយោជិតម្នាក់ៗ ត្រូវបានបែងចែកមូល​បត្រ​កម្ម​សិទ្ធិ​ជូន​តាម​ចំនួន​ដែល​កំណត់​ដោយ រ.ទ.ស.ភ ដោយមានការព្រមព្រៀងជាមួយនិយោជិតទាំងនោះ ស្របតាម សេចក្តីសម្រេចរបស់​ក្រុម​ប្រឹក្សា​ភិបាល ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១២ ដោយការបែងចែកនេះនឹងគិតទៅលើ រយៈពេលនៃអតីតភាពការងារ និង​ទំហំ​ប្រាក់​បៀវត្ស។
3) សម្រាប់ក្រុមវិនិយោគិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង : ជាគោលការណ៏ វិនិយោគិនទទួលបានជោគជ័យ​ក្នុង​ប៊ុកបៀលឌីង នឹងត្រូវបែងចែកមូលបត្រកម្មសិទ្ធិ ជូនតាមចំនួនដែលបានធ្វើការគណនាជាមុន (pre-calculated number of shares) ស្របតាមលទ្ធផលដែលបានកំណត់ក្នុងដំណើរការប៊ុលបៀលឌីង ដែលទទួលបានការអនុញ្ញាតពី គ.ម.ក.។
     • ក្នុងករណីការធ្វើបរិវិសកម្មដោយវិនិយោគិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង មាន​ចំនួន​តិច​ជាង​ចំនួន​មូល​បត្រកម្ម​សិទ្ធិ​ដែល​បាន​លៃ​បម្រុង​សម្រាប់​ការធ្វើប៊ុកបៀលឌីង នោះវិនិយោគិនទទួលបានជោគជ័យដែលធ្វើបរិវិសកម្ម តិច​ជាង​ចំនួន​មូល​បត្រ​កម្ម​សិទ្ធិ​ដែល​ត្រូវ​បាន​គណនា​ជា​មុន​តាម​លទ្ធផលកំណត់ក្នុងដំណើរការប៊ុកបៀលឌីង ឬមិនបានធ្វើបរិវិសកម្ម នឹង​ត្រូវ​បែង​ចែក​ឲ្យ​ជា​ស្វ័យប្រវត្តនូវ​ចំនួន​មូល​បត្រ​កម្ម​សិទ្ធិ​ដែលបានធ្វើការគណនាជាមុននោះ។
     • ក្នុងករណីការធ្វើបរិវិសកម្មដោយវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង មានចំនួន​ច្រើន​ជាង​ចំនួន​មូល​បត្រ​កម្ម​សិទ្ធិ ដែលត្រូវបានគណនាជាមុនតាមលទ្ធផលកំណត់ក្នុងដំណើរការប៊ុក-បៀលឌីង វិនិយោគិន​នោះ​នឹង​ត្រូវបាន​បែង​ចែក​មូល​បត្រ​កម្ម​សិទ្ធិ​ជូន​តាម​ចំនួន​មូល​បត្រ​កម្ម​សិទ្ធិ ដែលត្រូវបានគណនាជាមុនតាមលទ្ធផលកំណត់ក្នុងដំណើរការប៊ុកបៀលឌីង ហើយបន្ទាប់មក ប្រសិនបើមានមូលបត្រនៅសល់ នោះ​ចំនួន​មូល​បត្រ​ដែល​វិនិយោគិន​បាន​ដាក់​លើស​នឹង​ត្រូវ​បែង​ចែក​ជូន​តាមវិធានប្រូរ៉ាតា។
4) សម្រាប់ក្រុមវិនិយោគិនដទៃទៀតៈ វិនិយោគិនដទៃទៀត នឹងត្រូវបែងចែកមូលបត្រកម្ម-សិទ្ធិជូន តាមវិធានប្រូរ៉ាតា។

៧. សេចក្តីបញ្ជាក់

1) និយោគិនដែលធ្វើបរិវិសកម្ម គួរមានជាចាំបាច់នូវ លេខអត្តសញ្ញាណវិនិយោគិន គណនីជួញដូរ គណនី​ធនាគារ​ដើម្បី​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​ដែល​នៅ​សល់​ពី​ការធ្វើបរិវិសកម្មទៅវិញ និងសម្រួលដល់ការផ្ទេរមូល​បត្រជូនក្នុង​ករណី​ការ​ធ្វើ​បរិវិស​កម្ម​បាន​ជោគជ័យ។
2) វិនិយោគិនគ្រប់រូប ទោះមានសញ្ជាតិខ្មែរក្តី ឬសញ្ជាតិមិនមែនខែ្មរក្តី នឹងមិនអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំធ្វើបរិវិសកម្ម​លើស​ពី​ម្តង​ឡើយ។
3) ក្នុងករណីមានភាពខុសគ្នារវាងទឹកប្រាក់តម្កល់ធ្វើបរិវិសកម្ម ដែលមានបង្ហាញនៅក្នុងពាក្យស្នើសុំធ្វើបរិវិសកម្ម និងតុល្យ​បញ្ជី​គណនី​របស់​ធនាគារ នោះវិនិយោគិននឹងត្រូវបានចាត់ទុកថាធ្វើបរិវិសកម្មតាមចំនួនទឹកប្រាក់ណាមួយដែលតិចជាង។
4) ប្រាក់តម្កល់ធ្វើបរិវិសកម្ម មិនទទួលបានការប្រាក់ទេក្នុងកំឡុងពេលដែលប្រាក់នោះ​ត្រូវ​បាន​ដាក់​ក្នុង​គណនី​ធនាគារ​ដោយ​ឡែក​សម្រាប់​គោល​បំណង​នៃ អាយ ភី អូ របស់ រ.ទ.ស.ភ រហូតដល់ថ្ងៃទូទាត់ទៅឲ្យ រ.ទ.ស.ភ ឬត្រូវផ្ទេរ​ទៅឲ្យ​អ្នក​ធ្វើ​បរិវិ​សកម្ម​ពាក់​ព័ន្ធ​វិញ (ប្រសិនបើមាន)។
5) ក្រោយការបញ្ចប់ការធ្វើបរិវិសកម្ម ក្នុងករណីមានអ្នកធ្វើបរិវិសកម្មដែល​មិន​ទទួល​បាន​មូល​បត្រ​កម្ម​សិទ្ធិ​តាម​ការ​ដាក់​ពាក្យ​ស្នើ​សុំ រ.ទ.ស.ភ ដោយមានជំនួយពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ត្រូវផ្ទេរ​ប្រាក់​ដែល​នៅ​សល់​ពី​ការ​ធ្វើ​បរិវិ​សកម្ម​ទៅ​ឲ្យអ្នក​ធ្វើបរិវិសកម្មពាក់ព័ន្ធនោះវិញ បន្ទាប់ពីកាត់កងរាល់ការចំណាយ និងកម្រៃផ្សេងៗ ដូចជាកម្រៃនៃការផ្ទេរប្រាក់​តាម​រយៈ​ធនាគារ​ជាដើម តាមការជាក់ស្តែង។
6) ព័ត៌មាននៅក្នុងសេចក្តីជូនដំណឹងនេះ អាចនឹងផ្លាស់ប្តូរមុនពេលធ្វើបរិវិសកម្ម ដែលក្នុងករណីនោះ រ.ទ.ស.ភ ដោយមាន​ជំនួយ​ពីក្រុមហ៊ុន​តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងធ្វើការជូនដំណឹងជាបន្ទាន់ដល់វិនិ-យោគិនអំពីការផ្លាស់ប្តូរនោះ។

៨. ការជូនដំណឹងអំពីលទ្ធផលនៃការធ្វើបរិវិសកម្ម
រ.ទ.ស.ភ ដោយមានជំនួយពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងធ្វើជម្រាប​ជូន​ដំណឹង​ដល់​វិនិយោគិន​អំពី​លទ្ធផល​នៃ​ការ​ធ្វើបរិវិសកម្ម តាមគេហទំព័រផ្លូវការ និងតាមសារព័ត៌មាន ដូចខាងក្រោម៖

1) គេហទំព័រផ្លូវការ៖
        a. គ.ម.ក : www.secc.gov.kh
        b. រ.ទ.ស.ភ : www.ppwsa.com.kh
        c. ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី : www.acledasecurities.com.kh and
        d. ធនាគារអេស៊ីលីដា : www.acledabank.com.kh
2) សារព័ត៌មាន៖

a. កាសែតកោះសន្តិភាព
b. កាសែតរស្មីកម្ពុជា
c. ការសែតភ្នំពេញប៉ុស្តិ៍


ព័ត៌មានបន្ថែមអំពីការធ្វើបរិវិសកម្ម សូមទំនាក់ទំងលេខទូរស័ព្ទ:
023 724 046 (រ.ទ.ស.ភ), 023 860 800 (តុងយ៉ាង ស៊ីឃ្យួរឹធី), 023 723 388 (អេស៊ីលីដា ស៊ីឃ្យួរឹធី)

ឧបសម្ព័ន្ធ
ទីកន្លែងទទួលពាក្យធ្វើបរិវិសកម្ម


No.Head Office/Branch OfficeAddress
1ACLEDA Securities Plc.# 632, St.70, Sangkat Toul Sangke, Khan Russey Keo Tel: (855)-23-723 388
2ACLEDA Bank HQ#61, Preah Monivong, Sangkat Srah Chork, Khan Daun Penh Tel: (855)-23-430 999 / 998 777
3ACLEDA Bank, Phnom Penh Branch#29, Street 217, Sangkat Veal Vong, Khan 7 Makara Tel: (855)-23-997 169 / 179 / 189, (855)-15-900 342
4ACLEDA Bank, Daun Penh Branch#248, Preah Monivong, Sangkat Boeung Raing, Khan Daun Penh, Tel: (855)-23-222 626 / 222 424, (855)-23-224 545
5ACLEDA Bank, Dangkor Branch#46, Paprak Khang Tbong Village, Sangkat KaKab, Khan Dangkor, Tel: (855)-23-890 490 / 468, (855)-12-968 295
6ACLEDA Bank, Russey Keo I Branch#482, Phum Spean Khpous, Sangkat Kilometre No.6, Khan Russey Keo, Tel: (855)-23-430 673 / 427 668
7ACLEDA Bank, Russey Keo II Branch#38, National Road No. 1, Phum Doeum Ampil, Sangkat Chbar Ampeou I, Tel: (855)-23-720 633 / 997 277,
8ACLEDA Bank, Meanchey Branch#38, NR 1, Sangkat Chba Ampeou 1, Khan Mean Chey, Tel: (855)-23-720 633/997 277
9ACLEDA Bank, Beung Trabek Branch#28, Mao Tse Tung Blvd., Sankat Beung Trabek, Khan Chamcarmon, Tel: (855)-23-214 634 / 993 780/364 619,
10ACLEDA Bank, Steung Meanchey Branch#235, Monireth Blvd, Sangkat Beung Salang, khan Tuol Kork, Tel: (855)-23-883 013 / 883 014
11ACLEDA Bank, Steung Meanchey II Branch#A1-A4, Monireth Blvd, Trea Village(217), Sangkat Steung Meanchey, Khan Meanchey, Tel: (855)-23-995 322 /562
12ACLEDA Bank, Chom Chao Branch# 142-143, National Road 4, Group3, Preychisak Village, Sangkat Chom Chao, Khan Dangkor, Phnom Penh. Tel: (855)-23-866 107 / 132 / 125
13ACLEDA Bank, Tuol Kork Branh#99C5 + 101A1 + 101A2 + 101A3 + 101A4, Street 289, Sangkat Boeng Kak 1, Khan Tuol Kork, Tel: (855)-23-990 550
14ACLEDA Bank, Phsar Doem Thkauv Branch#606, Street 271, Sangkat Phsar Doem Thkauv, Khan Chamkar Mon, Tel: (855)-23-993 575 / 585
15ACLEDA Bank, Kandal BranchNo.15, National Road No. 2, Takhmao Village, Sangkat Takhmao, Takhmao Municipality, Tel: (855)-23-425 623
16ACLEDA Bank, Siem Reap ProvinceSiem Reap Branch: #1, 2, 3 & 4, Sivatha Street, Sangkat Svay Dangkum, Siem Reap Municipality, Tel: (855)-63-963 660 / 963 251
Siem Reap Municipality Branch: #006, National Road No. 6, Salakanseng Village, Sangkat Svay Dangkum, Siem Reap Municipality, Tel: (855)-63-965 646 / 965 649
Phsar Leu Municipality: #0381, National Road No. 6, Chongkavsou Village, Sangkat Slarkram, Siem Reap Municipality, Tel: (855)-63-967 299,
17ACLEDA Bank, Battambang ProvinceBattambang Branch: Kamakar Village, Sangkat Svay Por, Battambang Municipality, Battambang Province. Tel: (855)-53-953 171 / 172 / 174 / 175, (855)-15-900 229
Battambang Municipality Branch: #602, National Road No 5, Group 13, Rumchek 4 Village, Sangkat Rottanak, Battambang Municipality, Battambang Province. Tel:(855)-53-953 153, (855)-53-952 054
18ACLEDA Bank, Kampong Cham ProvinceKampong Cham Branch: #18, National Road No.7, Village 6, Sangkat Veal Vong, Kampong Cham Municipality, Kampong Cham Province. Tel: (855)-42-941 703 / 941 708
19ACLEDA Bank, Sihnouk Ville Branch#135, Street Ekareach , Phum 1, Sangkat 2, Sihanouk Municipality, Tel: (855)-34-933 723 / 934 135










ដៃគូរពាណិជ្ជកម្ម