លទ្ធផល​នៃ​ការ​បែង​ចែក​​មូល​​បត្រ​សិទ្ធិ​របស់​​រដ្ឋាករ​ទឹក​ស្វយ័ត​​ក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) ដោយមានជំនួយពីក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី មាន​កិត្តិយស សូម​ជម្រាប​វិនិយោគិន​ដែល​បាន​ដាក់​ពាក្យសុំធ្វើបរិវិសកម្ម នៅក្នុងដំណើរការ អាយ ភី អូ របស់ រ.ទ.ស.ភ កាលពីថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១២ ដល់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១២ ជ្រាបថា ដំណើរការធ្វើបរិវិសកម្មនេះបានប្រព្រឹត្តិទៅដោយជោគជ័យ។

ដោយមានជំនួយពី ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារបញ្ជីការមូលបត្រ យើងខ្ញុំកំពុងដំណើរការផ្ទេរ​មូល​បត្រ​កម្មសិទ្ធិ ដែល​បាន​បែង​ចែក​ឲ្យ​វិនិយោគិន​ម្នាក់ៗ ទៅ​ក្នុង​គណនី​ជួញដូរ​របស់​វិនិយោគិន​នៅតាមក្រុមហ៊ុនមូលបត្រដែលពាក់ព័ន្ធ។

វិនិយោគិនដែលមិនទាន់មានគណនីជួញដូរ ត្រូវសុំបើកគណនីជួញដូរនៅក្រុមហ៊ុនមូល- បត្រណាមួយដែលមានអាជ្ញាប័ណ្ណ ហើយ​​ផ្តល់​ព័ត៌មាន​អំពីគណនីជួញដូរនេះ ទៅភ្នាក់ងារផ្ទេរមូលបត្រ (ធនាគារអេស៊ីលីដា) ឬក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ឲ្យបានឆាប់បំផុត។ វិនិយោគិនដែលមិនបានផ្តល់គណនីជួញដូរទាន់ពេល នឹងមិន​អាច​ធ្វើ​ការ​ជួញ​ដូរ​មូល​បត្រ​នៅ​ថ្ងៃ​បើក​ការ​ជួញ​ដូរ​ដំបូង​ដែល​គ្រោង​នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២ ខាងមុខ បានទេ។

រ.ទ.ស.ភ នឹងផ្ទេរប្រាក់ដែលសល់ជូនវិនិយោគិនដែលពាក់ព័ន្ធវិញ តាមរយៈការផ្ទេរតាមធនាគារ ចំពោះវិនិយោគិន​ណា​ដែល​បាន​បញ្ជាក់​ពី​ព័ត៌មាន​គណនី​ធនាគារ​របស់​ខ្លួន នៅក្នុងពាក្យស្នើសុំចូលរួម​ធ្វើប៊ុកបៀលឌីង ឬពាក្យ​ស្នើ​សុំ​ធ្វើ​បរិវិសកម្ម ឬការ​ផ្ទេរ​ជា​សាច់​ប្រាក់។ សម្រាប់​ការ​ផ្ទេរ​ជា​សាច់​ប្រាក់ វិនិយោគិនត្រូវទៅដកដោយផ្ទាល់នៅធនាគារអេស៊ីលីដា ភីអិលស៊ី ដោយ​នាំ​ទៅ​ជា​មួយ​នៅ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណសម្រាប់វិនិយោគិនសញ្ជាតិខ្មែរ ឬលិខិត​ឆ្លង​ដែន​សម្រាប់​វិនិយោគិន​មិន​មែន​សញ្ជាតិ​ខ្មែរ) និងវិក័យបត្របរិវិ-សកម្ម ឬវិក័យបត្រប៊ុកបៀលឌីង។ វិនិយោគិន​ដែល​មិន​បាន​បញ្ជាក់​អំពី​មធ្យោបាយ​នៃ​ការ​ផ្ទេរ​ប្រាក់​នៅសល់ នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ចូល​រួម​ធ្វើ​ប៊ុកបៀលឌីង ឬពាក្យស្នើសុំធ្វើបរិវិសកម្ម ត្រូវជូនដំណឹងទៅ ក្រុមហ៊ុន តុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី អំពីមធ្យោបាយនៃការផ្ទេរប្រាក់ឲ្យបានឆាប់បំផុត។

វិនិយោគិនអាចពិនិត្យមើលលទ្ធផលនៃបែងចែកមូលបត្រកម្មសិទ្ធិសម្រាប់វិនិយោគិនម្នាក់ៗ នៅក្នុងគេហទំព័រផ្លូវការដូចខាងក្រោម៖
        - រ.ទ.ស.ភ: www.ppwsa.com.kh
        - ធនាគារអេស៊ីលីដា : www.acledasecurities.com.kh
        - ក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរឹធី : www.acledabank.com.kh

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ:
        - រ.ទ.ស.ភ : ០១៦ ២៦១ ២៦៦
        - ភ្នាក់ងារបញ្ជិការមូលបត្រ (ធនាគារអេស៊ីលីដា) : ០២៣ ៩៩៨ ៧៧៧
        - ក្រុមហ៊ុន តុងយ៉ាង : ០២៣ ៨៦០ ៨០០ ឬ tysc-ops@tysasia.com
        - List of successful investors : Download










ដៃគូរពាណិជ្ជកម្ម