Disclosure_BoD resolution on Org.Chart & Appointing PPWSA's secretary

ក. ក្រុមប្រឹក្សាភិបាលអាណត្តិទី៥ នៃ រ.ទ.ស.ភ បានសម្រេចលើការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងថ្មីរបស់ រ.ទ.ស.ភ ដូចខាងក្រោម៖

១- បង្កើតប្រអប់គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល (គណៈកម្មាធិការសវនកម្ម គណៈកម្មាធិការ គ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការផ្សេងៗទៀត)
២- ដាក់បន្ទុកការងារជូនគ្រប់អគ្គនាយករង (កន្លងមកចំហរ)
៣- កែសម្រួលការិយាល័យចំនួន ពីរគឺ៖ អធិការកិច្ច និងដោះស្រាយវិវាទ ទៅជាសវនកម្មផ្ទៃក្នុង និងការិយាល័យ សិក្សាគម្រោង ទៅជាការិយាល័យបច្ចេកទេស និងគម្រោង
៤- បន្ថែមការិយាល័យថ្មីចំនួន ពីរគឺ៖ ការិយាល័យចំណូលពោធិ៍សែនជ័យ ចំណុះនាយកដ្ឋានអាជីវកម្ម និងការិយាល័យទំនាក់ទំនងផ្សារមូលបត្រ និងវិនិយោគិន ចំណុះនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ។

ខ. ការតែងតាំងលេខាធិការរបស់ រ.ទ.ស.ភ

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ បានអនុម័តតែងតាំង លោកអគ្គនាយករង បណ្ឌិត ជា វិសុទ្ធ ជា លេខាធិការរបស់ រ.ទ.ស.ភ ។
















ដៃគូរពាណិជ្ជកម្ម