កម្ចីផ្ទាល់ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)

ក្រុមប្រឹក្សាភិបាលអាណត្តិទី៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) បានឯកភាពជាគោលការណ៍ លើការប្រើប្រាស់កម្ចីផ្ទាល់ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ចំនួន ៣០លានអឺរ៉ូ និងប្រើប្រាស់ថវិកាបដិភាគរបស់ រ.ទ.ស.ភ ចំនួន ២២.១ លានដុល្លារអាមេរិក សម្រាប់គម្រោងដូចខាងក្រោម៖
• សាងសង់ និងពង្រីករោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២ ដែលមានសមត្ថភាពផលិត ១៣០.០០០ម៣/ថ្ងៃ
• កម្រៃសេវាទីប្រឹក្សាបច្ចេកទេសដើម្បីត្រួតពិនិត្យសំណង់
• ពង្រីកបណ្តាញចែកចាយទឹក ចាប់ពីឆ្នាំ២០១៤ រហូតដល់ ឆ្នាំ២០១៦

កម្ចីផ្ទាល់ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) មានលក្ខខណ្ឌសំខាន់ៗដូចខាងក្រោម៖
• ប្រាក់ដើម : ៣០លានអឺរ៉ូ
• រយៈពេលសងប្រាក់ដើម : ១២ឆ្នាំ (រួមទាំងរយៈពេលអនុគ្រោះ ៤ឆ្នាំ)
• រូបិយប័ណ្ណ : អឺរ៉ូ
• អត្រាការប្រាក់អណ្តែតប្រចាំឆ្នាំ : EURIBOR ៦ខែ ដក ០,៥៩%
• កម្រៃជើងសារជាប់សន្យា : ០,២% ក្នុងមួយឆ្នាំ ដែលមានរយៈពេលអនុគ្រោះ ៦ខែ









































ដៃគូរពាណិជ្ជកម្ម