របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១២ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៤១៧.៩៣៤.០០០ រៀល កើនលើស​ត្រីមាស​ទី៤ ឆ្នាំ២០១១ ចំនួន ២៨,៥២% និងចំណេញសុទ្ធក្រោយបង់ពន្ធ ៨.៩៨៦.៥៣៤.០០០ រៀល ថយចុះ ចំនួន ១,៧៧% ប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១១។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នេះដែរ ទ្រព្យសកម្មសរុបមានចំនួន ៩៩៩.៦៨១.២៣០.០០០ រៀល កើនលើសឆ្នាំ២០១១ ចំនួន ១៥,៥៤% និងមូលធនភាគហ៊ុនមានចំនួន ៥៤១.២២៧.២៨២.០០០ រៀល កើនលើសឆ្នាំ២០១១ ចំនួន ១៦,៣៩%។

សូចនករសំខាន់ៗសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១២ មានដូចខាងក្រោម៖

១- អនុបាតចរន្ត(Current Ratio)៤,១៣ ដង
២- អនុបាតចរន្តលឿន(Quick Ratio) ៣,១៣ ដង
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម(Return on Asset)៣,៦៩%
៤- ផលចំណេញក្នុងមួយឯកតាមូលធន(Return on Equity)៥,៥១%
៥- អនុបាតជុំបង្វិលទ្រព្យសកម្ម(Asset Turnover Ratio) ០,១៤ ដង
៦- ថ្លៃដើមមធ្យម(Average Cost) ៩៦៣,៤៥ រៀល/ម៣
7- ថ្លៃដើមផលិតមធ្យម(Average Production Cost)២៦៩,៩៩ រៀល/ម៣
8- សន្ទស្សន៍និយោជិត ធៀបអតិថិជន(Staff Production Index)២,៥៨ (នាក់/១០០០អតិថិជន)

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ. រំពឹងថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធមិនតិចជាង ៩.៦៥២ លានរៀល ដូចដែលបាន​អនុម័តដោយ​ក្រុម​ប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១២ ទាំងស្រុង ដោយទាញយក (Download) ឯកសារខាងក្រោមនេះ៖
PPWSA 4th Quarterly Financial Report 2012 (Khmer Version)
PPWSA 4th Quarterly Financial Information 2012 (English Version)

ដៃគូរពាណិជ្ជកម្ម