របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៣ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ

ក្នុងត្រីមាសទី២ ឆ្នំា២០១៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុបចំនួន ៣៧.៧៦៤.១៧០.០០០ រៀល កើនលើសត្រីមាសទី២ ឆ្នាំ២០១២ ចំនួន ១៩,០៨% និង​ចំណេញក្នុងការិយបរិច្ឆេទចំនួន ៨.៣៥២.៩៣៩.០០០ រៀល មានការ​ថយចុះចំនួន ២៥,៩២% បើប្រៀបធៀបនឹងត្រីមាសទី២ ​ឆ្នាំ២០១២ មូលហេតុនៃការថយចុះនេះ បណ្តាលមកពីចំណូលការប្រាក់​ចំនួន ៤.១៥៦.០៧២.០០០ រៀល បានថយចុះ និងចំណាយការប្រាក់ចំនួន ៣.៥០២.៩៨៦.០០០ រៀលវិញមានការកើនឡើង។ សម្រាប់ដំណាច់​ការិយ​បរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៣​ រ.ទ.ស.ភ. មានចំណូល​សរុបចំនួន ៧៧.៦៦៤.០១១.០០០ រៀល កើនលើស ចំនួន ២៤,២៩% បើធៀបនឹងដំណាច់ ​ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ និងចំណេញ​សុទ្ធក្រោយបង់ពន្ធ ២២.៦២០.៥៦០.០០០ រៀល កើនលើសដំណាច់​ការិយ​បរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១២ ចំនួន២៩,៦១%។ នៅចុង​ការិយបរិចេ្ឆទនេះដែរ ទ្រព្យសកម្ម​សរុប​បានកើនឡើង​រហូតដល់ ១.០៦២.៣៥៦.១៤៦.០០០ រៀល និងមូលធនសរុបមានចំនួន​ ៦៧៩.៧១៤.១៦០.០០០រៀល។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៣ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន៩៦,០៤ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,២២%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៧៩%
៤- អនុបាតចរន្ត៤,៩១ ដង
៥- អត្រាអនុបាតចរន្តលឿន ៣,៩៥ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៤ ដង
7- ថ្លៃដើមមធ្យម ៩៨០,៧៩ រៀល/ម៣
8- ថ្លៃដើមផលិតមធ្យម ២៧០,៩០ រៀល/ម៣
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន)២,៦៣

សម្រាប់ទិសដៅត្រីមាសបន្ទាប់ រ.ទ.ស.ភ.សង្ឃឹមថានឹងទទួលបានចំណេញសុទ្ធក្រោយបង់ពន្ធ មិនតិច​ជាង ៨.៣៦៦ លានរៀល ដូច​ដែលបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៣ ទាំងស្រុង ដោយទាញយក (Download) ចុចត្រង់នេះ (Click here)។
PPWSA 2nd Quarterly Financial Report 2013 (Khmer Version)
PPWSA 2nd Quarterly Financial Information 2013 (English Version)

















ដៃគូរពាណិជ្ជកម្ម